Download យកគេហទំព័រថ្មីៗ លើ AppStore, PlayStore ជាមួយពាក្យ thmeythmey
17, Apr 2014 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកអាន​ព័ត៌មាន​របស់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ (www.thmeythmey.com) កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពី​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ចាប់ពីពេលនេះ​តទៅ។ អ្នក​ដែល​ប្រើប្រាស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Ipad និង tablet លោកអ្នក​អាច​ទាញយក (download) សារព័ត៌មានថ្មីៗ ពី​playstore និង Appstore ដើម្បី​ងាយស្រួល​អាន និង​ទទួលបាន​ព័ត៌មាន​លឿន តាមរយៈ​ការបញ្ជូន​ព័ត៌មាន​ដោយផ្ទាល់​ពី​ក្រុមការងារ​នៃ​សារព័ត៌មានថ្មីៗ ។



នេះ​គឺជា​ទម្រង់​បង្ហាញ​ព័ត៌មាន​ដែលមាន​កម្រិតស្តង់ដារ​ខ្ពស់ និង​មាន​លក្ខណៈ​វិជ្ជាជីវៈ។ សម្រាប់​អ្នក​ដែល​ធ្លាប់​ទាញយក​សារព័ត៌មានថ្មីៗរបស់​យើង​លើក​មុន សូមមេត្តា​លុប​វា​ចេញ ហើយ​ទាញយក​សារព័ត៌មានថ្មីៗទម្រង់​ថ្មី​វិញ​ម្តង។

ក្នុង​ទម្រង់​ទូរ​សព្ទ​ដៃ សារព័ត៌មានថ្មីៗ បង្ហាញ​ប្រភេទ​ព័ត៌មាន​តាមរយៈ​ទំព័រ​ព័ត៌មានថ្មីៗបំផុត ទំព័រ​ព័ត៌មាន​ជាតិ អន្តរជាតិ បទ​វិភាគ រូប​ត្លុក បទ​យកការណ៍ និង​សម្ភាសន៍ និង​ទំព័រ​វីដេអូ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកអាន។ នៅក្នុង​ទម្រង់​ទូរ​សព្ទ​ដៃ លោកអ្នក​នៅតែ​អាច​អាន​ព័ត៌មាន​ជា​អក្សរ ជា​សំឡេង និង​ជា​វីដេអូ ដូច​លោកអ្នក​អាចធ្វើ​វា​នៅក្នុង​កំ​ព្យូ​ទ័​រ​អ៊ីចឹង​ដែរ។

នៅ​ខាងលើ​ផ្នែក​ខាងស្តាំ​នៃ​ទំព័រ​ព័ត៌មាន លោកអ្នក​អាច​ចុច​សញ្ញា​វិទ្យុ​ដើម្បី​ស្តាប់​កម្មវិធី​ព័ត៌មាន​ជា​សំឡេង​រយៈពេល​មួយ​ម៉ោង ដែល​ក្រុម​អ្នកសារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ផលិត​រួមគ្នា​ជាមួយ​ក្រុមអ្នកកាសែត​នៃ​វិទ្យុ​ស្ត្រីFM102 ជា​រៀងរាល់ថ្ងៃ។


សូម​ធ្វើ​តាម​ការណែនាំដូចខាង​ក្រោម៖


© រក្សាសិទ្ធិដោយ thmeythmey.com