ជាតិ
មនុស្ស​មិនគួរ​មើលងាយ​បាប​ថា​មាន​ប្រមាណ​តិច
03, Feb 2015 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ

បុគ្គល មិនគួរ​មើលងាយ​បាប​ថា មាន​ប្រមាណ​តិច នឹងមិន​ឲ្យ​ផល​ដូច្នេះ​ឡើយ វា​ប្រៀប​ដូច​ក្អម​ទឹក រមែង​ពេញ​បាន​ដោយ​តំណក់ទឹក​ដែល​ធ្លាក់​ចុះមក​ពីលើ​មេឃ​យ៉ាងណា  បុគ្គល​ដែល​សន្សំ​បាប សូម្បី​បន្តិច​ម្តង ៗ គង់​ពេញ​បាន​ដូច្នោះ​ដែរ។



បុគ្គល គួរ​ខ្លាច គួរ​ចៀសវាង​នូវ​បាប​ទាំងឡាយ ឲ្យ​ដូច​ពាណិជ្ជ ដែលមាន​ទ្រព្យ​ច្រើន តែមាន​គ្នា​តិច​ចៀសវាង​ផ្លូវ​ដែល​គួរ​ខ្លាច ឬ​ដូចជា​បុរស​ប្រាថ្នា​រស់នៅ ចៀសវាង​ថ្នាំ​ពិស ដូច្នោះ​ដែរ ។

បើ​ដំបៅ​មិនមាន​ក្នុង​បាតដៃ​ទេ បុគ្គល​គប្បី​នាំយក​ថ្នាំ​ពិស​ដោយ​បាតដៃ ថ្នាំ​ពិស​មិនអាច​ជ្រាបចូល​ទៅកាន់​បាតដៃ​ដែល​គ្មាន​ដំបៅ​បាន យ៉ាងណា បាប​រមែង​មិនមាន​ដល់​បុគ្គល​អ្នក​មិន​ធ្វើ យ៉ាង​នោះដែរ ។

បុគ្គល​ណា ជា​អ្នកធ្វើ​បាបកម្ម​ហើយ ទោះបី​ចូលទៅ​ឰដ៏​អាកាស ក្នុង​កណ្តាល​សមុទ្រ ឬ​ទៅកាន់​ចន្លោះ​ភ្នំ​ទាំងឡាយ ក៏​មិនអាច​រួច​ចាក​បាបកម្ម​បានឡើយ ព្រោះ​ប្រទេស​លើ ផែនដី​ដែល​បុគ្គល​ឋិត​នៅ​ហើយ គប្បី​អាច​រួច​ចាក​បាបកម្ម​បាន​នោះ​មិនដែល​មាន​ទេ ។

ដកស្រង់​ចេញពី​សៀវភៅ  ឱវាទ​ព្រះ​សាស្តា​ភាគ​ទី ១ បណ្តាំ​លោកគ្រូ
រៀបរៀង​ដោយៈ    វ៉ាង ស៊ីណា ហៅ​ម៉ុម



© រក្សាសិទ្ធិដោយ thmeythmey.com