ជាតិ
នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ក្រសួង៣ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​និង​វប្បធម៌
04, Feb 2015 , 5:25 pm        
រូបភាព


សៀមរាប៖ វិស័យ​ទេសចរណ៍ និង​វប្បធម៌ ត្រូវ​ដើរ​ទន្ទឹមគ្នា ដើម្បី​ការអភិវឌ្ឍ។ ប្រទេស​កម្ពុជា ត្រូវគេ​ចាត់ទុកថា ជា​គោលដៅ​ធំ សម្រាប់​ភ្ញៀវទេសចរ ក្នុងនោះ តួរ​លេខ​ទេសចរ បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ។ ក្នុង​ពិធី​បើក​សន្និសីទ ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌​នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង៣ មាន​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង សិប្បកម្ម ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ មានការ​រីកចម្រើន​ទៅមុខទៀត តាមរយៈ​ការបង្កើត​ផលិតផល​ទេសចរណ៍ថ្មីៗ ដោយ​ក្នុងនោះ ត្រូវ​ផ្សារភ្ជាប់​នឹង​វប្បធម៌ ប្រពៃណី​ខ្មែរ។



សូម​ស្តាប់​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូចតទៅ។



© រក្សាសិទ្ធិដោយ thmeythmey.com