សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ចិន​ម្នាក់​បញ្ចាំ​ស្បែកជើង​កីឡា២៨៣ គូ​ដើម្បី​យកលុយ​ទៅ​កក់​ថ្លៃ​ទិញ​ផ្ទះ
12, Feb 2015 , 7:45 pm        
រូបភាព
ដោយ:

បុរស​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ប៉េកាំង បានសម្រេច​ចិត្ត​យក​ស្បែកជើង​កីឡា​ជាទី​ស្រលាញ់​របស់ខ្លួន​ចំនួន ២៨៣ គូ​ទៅ​បញ្ចាំ ដើម្បី​យកប្រាក់​ទៅ​បង់ថ្លៃ​កក់​ផ្ទះល្វែង​មួយ ដែល​លោក​ចង់​ទិញ​ដើម្បី​ស្នាក់នៅ​ក្រោយពេល​លោក​រៀបការ​រួច។ នេះ​បើ​យោងតាម​ទូរទស្សន៍ CCTV ។



ប្រភព​ដដែល​ក៏បាន​ផ្សាយ​ថា បុរស​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Mick បាន​យក​ស្បែកជើង​ម៉ាក Jordan sneakers ដែលជា​ស្បែកជើង​សម្រាប់​លេង​កីឡាបាល់បោះ សរុប​ចំនួន ២៨៣ គូ​ទៅ​បញ្ចាំ​នៅ​ហាង​បញ្ចាំ​មួយ​ក្នុង​ក្រុង​ប៉េកាំង ដើម្បី​យកប្រាក់១៦០ ១២៥ ដុល្លារ ទៅ​បង់ប្រាក់​កក់​សម្រាប់​ការទិញ​ផ្ទះល្វែង​ថ្មី​របស់ខ្លួន។ ជា​ជំហាន​ដំបូង ហាង​បញ្ចាំ​នោះ បាន​វាយតម្លៃថា​ស្បែកជើង​ទាំងនោះ មានតម្លៃ​រហូតដល់ ២៨៨ ៣៥៥ ដុល្លារ។

បុរស​វ័យ ៣០ ឆ្នាំ ដែលជា​អ្នកគាំទ្រ​កីឡាករ​បាល់បោះ​ដ៏​ល្បី​របស់​អាមេរិក លោក Michael Jordan នេះ បានចាប់ផ្ដើម​ប្រមូល​ទិញ​ស្បែកជើង Jordan sneakers តាំងពី​រូបគេ​មាន​អាយុ ១៤ ឆ្នាំ​មក​ម្លេះ។ ក្នុងពេល​បច្ចុប្បន្ននេះ ស្បែកជើង​កីឡា Jordan sneakers ថ្មី​មួយគូ គឺមាន​តម្លៃ​ប្រហែល ៣២០ ដុល្លារ។

លោក Mick បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​នឹង​ត្រឡប់មក​លស់​យក​ស្បែកជើង​របស់លោក​ទៅវិញ ក្នុងពេលឆាប់ៗនេះ នៅពេលដែល​គាត់​អាច​រកប្រាក់​បាន​គ្រប់គ្រាន់ ព្រោះថា​ស្បែកជើង​ទាំងនោះ ភាគច្រើន​ជា​ស្បែកជើង​កម្រ​ដែល​ផលិត​មាន​ចំនួន​កំណត់៕



© រក្សាសិទ្ធិដោយ thmeythmey.com