ជាតិ
ថើបគ្នានៅថ្ងៃ Valentine’s Day ប្រយ័ត្នឆ្លងជំងឺ
× ទិវានៃសេចក្តីស្រឡាញ់ (Valentine’s Day) មកដល់ហើយនៅថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈនេះ ដោយមនុស្សជាច្រើនត្រៀមខ្លួនរួចជាស្រេចក្នុងការគិតអំពីកម្រិតនៃ ការរីករាយ តាមរយៈការចំណាយពេលវេលានៅទីកន្លែងស្ងាត់ជាមួយអ្នកជាទីស្រឡាញ់ របស់ខ្លួន។
ក្រៅពីសកម្មភាពទាក់ទងគ្នាតាមរូបភាពផ្សេងៗ ទិវានៃសេចក្តីស្រឡាញ់នេះ ត្រូវបានគេយល់ថាជាពេលវេលាដ៏អាក្រក់បំផុតប្រចាំឆ្នាំក្នុងការថើប គ្នា។
គេហទំព័រ Newswise បានរាយការណ៍ថា ព្រោះតែថ្ងៃទី១៤ ខែកុម្ភៈនេះ មានរឿងកើតឡើងព្រមគ្នាជាមួយនឹងមូលហេតុនៃការរាលដាលជំងឺឆ្លងផ្សេង។
លោក Jorge Parada ជាអ្នកឯកទេសផ្នែកជំងឺឆ្លងដែលកំពុងបម្រើការនៅសាកលវិទ្យាល័យ Loyola University Health System បាននិយាយថា៖ «ពាក់កណ្តាលនៃខែកុម្ភៈនេះ ជាទូទៅគឺជារដូវកាលនៃការឆ្លងជំងឺនានា ដូចជា ជំងឺផ្តាសាយ H1N1 Mononucleosis ផ្តាសាយ និងក្អកជាដើម»។
អ្នកជំនាញរូបនេះ បាននិយាយសង្កត់ធ្ងន់ទៅលើរោគសញ្ញានៅពេលដែលជំងឺនោះកកើតឡើងវាបាន ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយមិនដឹងខ្លួន។
ដំណោះស្រាយដ៏ប្រសើរចំពោះបញ្ហានេះ គឺព្យាយាមកាត់បន្ថយការថើបគ្នា ដើម្បីទប់ស្កាត់កុំឲ្យមានការធ្លាក់ខ្លួនឈឺដោយសារជំងឺនានា។ សុខភាពល្អនឹងសង្គ្រោះទិវានៃក្តីស្រឡាញ់របស់លោកអ្នកជារៀងរហូត៕
ប្រែសម្រួលដោយ កាំង គឹមសួរ
© រក្សាសិទ្ធិដោយ thmeythmey.com