សង្គមអន្តរជាតិ
អន្តរជាតិ
គូស្នេហ៍ថ្មីថ្មោងមួយគូត្រូវចាប់ខ្លួនក្នុងពិធីរៀបការ ព្រោះកូនកំលោះភ្លេចឈ្មោះកូនក្រមុំ
× ក្រុមប៉ូលីសអន្តោប្រវេសន៍ របស់ចក្រភពអង់គ្លេសបានចូលទៅចាប់ខ្លួន គូស្នេហ៍ថ្មីថ្នោងមួយគូនេះក្នុងវិហារសាសនាគ្រឹស្ដមួយ ដោយសារតែកូនកំលោះភ្លេចឈ្មោះកូនក្រមុំ ក្នុងពេលចុះសំបុត្រអាពាហ៍ពិពាហ៍ នៅមុនពេលពិធីរៀបការចាប់ផ្ដើមនោះ។ នេះបើយោងតាមកាសែត New York Dailynews ។
បើតាមកាសែតរបស់អាមេរិកមួយនេះ ការចាប់ខ្លួនកូនកំលោះ កូនក្រមុំមួយគូនេះ គឺដោយសារតែក្រុមអាជ្ញាធរសង្ស័យថា ពិធីរៀបការរបស់ពួកគេ គឺជាពិធីរៀបការក្លែងក្លាយ ដែលធ្វើឡើងដើម្បីធ្វើឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ អាចរស់នៅស្របច្បាប់ក្នុងចក្រភពអង់គ្លេស។
ក្រុមអាជ្ញាធរបានឲ្យដឹងថា ករណីនេះកើតមានឡើងនៅពេលដែល លោក Zubair Khan អាយុ ៤៨ ឆ្នាំជាជនជាតិប៉ាគីស្ថាន និងនាង Beata Szilagyi អាយុ ៣៣ ជាជនជាតិហុងគ្រី បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅក្នុងមូលដ្ឋានដែលពួកគេរស់នៅ។
បន្ទាប់មកអាជ្ញាធរក្នុងមូលដ្ឋាននោះ បានហៅប៉ូលីសផ្នែកស៊ើបអង្កេតជនអន្តោប្រវេសន៍ ដើម្បីឃាត់ខ្លួនគូស្នេហ៍មួយគូនេះ ដោយគេសន្និដ្ឋានថា ពិធីរៀបការនេះគឺធ្វើឡើងដើម្បី ជួយឲ្យលោក Zubair Khan អាចរស់នៅស្របច្បាប់ក្នុងចក្រភពអង់គ្លេសបាន។
ក្រោយពេលចាប់ខ្លួន លោក Zubair Khan ត្រូវបានគេកាត់ទោសឲ្យជាប់ពន្ធធនាគារចំនួន ២០ ខែ ខណៈនាង Beata Szilagyiត្រូវជាប់គុក ១៧ ខែ ពីបទព្យាយាមប្រព្រឹត្តផ្ទុយនឹងច្បាប់អន្តោប្រវេសន៍របស់អង់គ្លេស៕
© រក្សាសិទ្ធិដោយ thmeythmey.com