សង្គមអន្តរជាតិ​
អន្តរជាតិ
វិនិយោគិន៖ លោក ពូ​ទីន មានទ្រព្យ​សម្បត្តិ​លួចលាក់​ជាង ២០០ ពាន់​លាន​ដុល្លារ
19, Feb 2015 , 7:45 pm        
រូបភាព
ដោយ:
ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ត្រូវបាន​គេ​ជឿជាក់ លោក​អាចមាន​ប្រាក់​លួចលាក់​ដល់​ទៅ​រ៉ាប់​ពាន់​លាន​ដុល្លារ ហើយ​បាន​លាក់ទុក​វា​នៅក្នុង​គណនី​សម្ងាត់ នៅក្នុង​ធនាគារ និង​កន្លែងផ្សេងៗទៀត។ នេះ​បើ​យោងតាម​កាសែត new york post ដែល​បាន​ស្រង់​សំដី​អតីត​វិនិយោគិន​ម្នាក់​ដែល​ធ្លាប់​វិនិយោគិន​បរទេស​ធំជាងគេ​បំផុត​របស់​ប្រទេស​រុស្ស៊ី ។



កាសែត​នេះ​ក៏បាន​រាយការណ៍​ថា លោក BillBrowderនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគ​ក្នុងប្រទេស​រុស្ស៊ី​Hermitage Capital Managementបានធ្វើការ​ប៉ាន់ប្រមាណ​ថា​លោកពូ​ទីន​មានទ្រព្យ​សម្បត្តិ​សរុប​ជាង ២០០ពាន់​លាន​ដុល្លារ។បើតាម​អតីត​វិ​និ​យៅ​គិ​ន​រូបនេះ លោកពូ​ទីន គឺមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​ពីរដង ធៀប​នឹង​លោក Bill Gates ដែលជា​មហាសេដ្ឋី​ទីមួយ​ក្នុង​ពិភពលោក ជាមួយនឹង​ទ្រព្យសម្បត្តិ៧៩,២ពាន់​លាន​ដុល្លារ​នោះ។

លោក Browderនិយាយថា​បរិមាណ​ទ្រព្យ​សម្បត្តិ​របស់ លោក ពូ​ទីន ទាំងនោះ គឺ​មិនមែន​សម្រាប់​ចំណាយ​លើ​ការកសាង​សាលារៀន​ផ្លូវថ្នល់ ឬ​មន្ទីរពេទ្យ​នោះទេ គឺ​ប្រាក់​ទាំងអស់នោះ​ត្រូវ លោក ពូ​ទីន យកទៅ​ទិញ​អចលនទ្រព្យ ផ្ញើ​នៅ​គណនី​ធនាគារ​ក្នុងប្រទេស​ស្វ៊ី​សទិញ​ភាគហ៊ុន​និង​ទុកជា​មូលនិធិ​សម្រាប់​ការពារ​ហានិភ័យផ្សេងៗជាដើម។

សូមបញ្ជាក់ថា ស្ថាបនិក​ក្រុមហ៊ុន Hermitage Capital លោក Browder គឺជា​អ្នកគាំទ្រ​ប្រធានាធិបតី​រុស្ស៊ី  វ្លា​ឌី​មៀ ពូ​ទីន ប៉ុន្តែ​កាលពី​ឆ្នាំ២០០៥ លោក​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​ដាក់ឈ្មោះ​លោក​ចូលក្នុង​បញ្ជីខ្មៅ ដោយសារតែ​គេ​ចាត់ទុកថា លោក​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​រុស្ស៊ី ហើយ​បាន​ហាមឃាត់​លោក មិន​ឲ្យ​ចូលក្នុង​ប្រទេស​រុស្ស៊ី​នោះទេ។

ដោយឡែក កាសែត The Economistបាន​ចាត់ទុកថា ការដាក់​ឈ្មោះ លោក Browderចូលក្នុង​បញ្ជីខ្មៅ​នេះ គឺ​ដោយសារតែ​គេ​រកឃើញថា លោក​បាន​រំខាន​ដល់​លំហូរ​នៃ​ការផ្ទេរ​ប្រាក់​ចេញចូល ពាក់ព័ន្ធ​នឹង​អំពើពុករលួយ៕




© រក្សាសិទ្ធិដោយ thmeythmey.com