សង្គមអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០១៥ នេះ
×
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងឆ្នាំ ២០១៥ នេះបានចូលមកដល់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ដែលត្រូវនឹងឆ្នាំពពែ ឬចៀម ។ នៅក្នុងប្រទេសចិនពិធីបុណ្យចូលឆ្នាំថ្មី ត្រូវគេប្រារព្ធឡើងមានរយៈពេល ៤០ ថ្ងៃដែលគេហៅថាជាពេលវេលានៃបុណ្យរដូវផ្ការីក Spring Festival ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន នៅក្នុងឆ្នាំ២០១៥ នេះ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតមានឡើងក្នុងប្រទេសចិន ។ ហេតុការណ៍សំខាន់ៗទាំងនោះរួមមាន៖
• កម្មករនៅក្នុងប្រទេសចិន ទទួលបានការឈប់សម្រាករយៈពេល ៧ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
• ប្រជាជនចិនបានធ្វើដំណើរសរុបចំនួន ៣,៦ ពាន់លានជើង ដែលធ្វើឲ្យមធ្យោបាយធ្វើដំណើរទាំងជើងគោក អាកាស និងផ្លូវដែក មានភាពមមាញឹកជាខ្លាំង។
• ក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ២០១៥ នេះ ការចំណាយសរុបរបស់ប្រជាជនចិន គឺប្រហែលជាង ១០០ ពាន់លានដុល្លារ។
• ក្នុងរយៈពេលមួយវិនាទី សំបុត្ររថភ្លើងជាមធ្យម ១០៣២ ត្រូវគេកក់តាមអនឡាញ។
• ហោរាសាស្ត្រចិនបានទស្សន៍ទាយថា អ្នកដែលកើតឆ្នាំពពែ ៩ នាក់ក្នុងចំណោម ១០ នាក់គឺមិនសូវសុភមង្គលក្នុងជីវិតរស់នៅនោះទេ។
• ជនជាតិចិនរស់នៅក្នុង ១១៩ ប្រទេសនៅលើពិភពលោក បានប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ហើយតំបន់ China Town គឺមានភាពមមាញឹកជាងគេ។
• គិតតាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំនេះ គឺមានរយៈពេល ១៣ ឆ្នាំមកហើយ ដែលអាជ្ញាធរចិន បានហាមមិនឲ្យមានការដុតកាំជ្រួច ឬផាវ នៅក្នុងទីក្រុងបេកាំង ។
• ប្រជាជនចិនប្រហែល ៨១៤ លាននាក់បានចូលរួមទស្សនាកម្មវិធីសម្ដែងសិល្បះចម្រុះ ដែលរៀបចំឡើងដោយរដ្ឋការចិន ដែលចាក់បញ្ចាំងតាមទូរទស្សន៍រដ្ឋ។
• ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ក្នុងរយៈពេល ១ នាទីមានសារចំនួន ១០ លានត្រូវបានគេផ្ញើតាម WeChat ដែលជាកម្មវិធីផ្ញើសារតាមទូរសព្ទដ៏ពេញនិយម នៅក្នុងប្រទេសចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com