សង្គមអន្តរជាតិ
អន្តរជាតិ
ហេតុអ្វីនិស្សិតស្រីនៅប្រទេសថៃ ត្រូវស្លៀកពាក់ឯកសណ្ឋានសំពត់ខ្លី-អាវស?
× យើងបានដឹងឮជាច្រើន ពីការប្រើប្រាស់ឯកសណ្ឋាន សម្រាប់និស្សិតដែលចូលរៀននៅសាកលវិទ្យាល័យនៅក្នុងប្រទេសថៃជាពិសេសសម្រាប់និស្សិតស្រីថៃ ពួកគេត្រូវស្លៀកពាក់ឯកសណ្ឋានសំពត់ខ្លី-អាវស រាល់ពេលដែលពួកគេទៅរៀននោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកកាសែតរបស់គេហទំព័រ asiancorrespondent.comបានរកឃើញពីមូលហេតុចំនួន ១០ យ៉ាងដែលធ្វើឲ្យនិស្សិតនៅក្នុងប្រទេសថៃ ចូលចិត្តប្រើប្រាស់ឯកសណ្ឋាន សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេសថៃ។
ខាងក្រោមនេះគឺជាមូលហេតុទាំង ១០ដែលបញ្ជាក់ថា ហេតុអ្វីបានជានិស្សិតសាកលវិទ្យាល័យនៅក្នុងប្រទេសថៃគួរតែស្លៀកពាក់ឯកសណ្ឋានសំពត់ខ្លី-អាវស ៖
ទី១៖ និស្សិតថៃស្ទើរតែទាំងអស់ស្រលាញ់ឯកសណ្ឋាននិស្សិតរបស់ពួកគេ ព្រោះការស្ទង់មតិក្នុងចំណោមនិស្សិតថៃ បានរកឃើញថា ៩៤,៤ ភាគរយនៃពួកគេ គឺស្រលាញ់ឯកសណ្ឋានជានិស្សិតរបស់ពួកគេ។
ទី២៖ ឯកសណ្ឋានជួយការលើកកម្ពស់សមភាពសង្គមក្នុងចំណោមនិស្សិតទាំងក្រីក្រ និងនស្សិតជាកូនអ្នកមាន។
ទី៣៖ ឯកសណ្ឋានបង្រៀននិស្សិតឲ្យយល់ដឹងពីវិន័យកាតព្វកិច្ចប្រពៃណី ការគោរពនិងកិត្តិយស។
ទី៤៖ និស្សិតថៃជឿជាក់ថា បើមិនពាក់ឯកសណ្ឋាន គឺធ្វើឱ្យនិស្សិតរៀនមិនសូវឆ្លាតនោះទេ ព្រោះថាពួកគេមិនចាំបាច់គិតគូច្រើនពីការស្វែងរកម៉ូដសម្លៀកបំពាក់ ដើម្បីធ្វើការផ្លាស់ប្ដូររៀងរាល់ពេលទៅរៀននោះទេ។
ទី៥៖ ឯកសណ្ឋាននិស្សិតស្រីនៅក្នុងប្រទេសថៃ គឺជាសម្លៀកបំពាក់ដែលនិស្សិតដែលសិចស៊ីជាងគេនៅលើពិភពលោក បើយោងតាមការស្ទង់មតិជាអន្តរជាតិមួយ។
ទី៦៖ ឯកសណ្ឋានរបស់និស្សិតថៃ គឺជួយរំលឹកពួកគេ ដើម្បីឲ្យគេដឹងខ្លួនឯងថា គេអ្នកជានរណា? គឺជានិស្សិតសាកលវិទ្យាល័យ ។
ទី៧៖ ឯកសណ្ឋាននិស្សិតរបស់ថៃ គឺជាអត្តសញ្ញាណជាតិនិងបេតិកភណ្ឌ ដែលមានតែមួយគត់នៅក្នុងប្រទេសរបស់ពួកគេ។
ទី៨៖ ឯកសណ្ឋានគឺដើម្បីឲ្យនិស្សិតថៃដឹងថា បើសិស្សមិនអាចធ្វើបានសូម្បីតែស្លៀកពាក់ឯកសណ្ឋានសាមញ្ញតែមួយក្នុងសាកលវិទ្យាល័យនោះទេ តើពួកគេនឹងត្រូវដោះស្រាយបញ្ហាពិតប្រាកដដែលកើតមានឡើងក្នុងពិភពលោកនេះបានយ៉ាងដូចម្ដេចទៅ?
ទី៩៖ ប្រសិននិស្សិតថៃត្រូវបានអនុញ្ញាតឱ្យស្លៀកសម្លៀកបំពាក់ធម្មតា ក៏ពួកគេនៅតែស្លៀកពាក់សំពត់ខ្លី ទៅរៀនដដែល។
ទី១០៖ មិនមែនមានតែនិស្សិតស្រីទេ ដែលចូលចិត្តស្លៀកសំពត់ខ្លី សូម្បីតែសាស្ត្រាចារ្យស្រីៗ ក៏ចូលចិត្ត និងតម្រូវឲ្យស្លៀកពាក់បែបស៊ីចស៊ីផងដែរ ពីព្រោះវាអាចធ្វើឲ្យអត្រាវត្តមានរបស់និស្សិតអាចនឹងកើនឡើងជាងធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com