ជាតិ
​​​ន​យោ​បាយ​ជាតិ​
តើ​ត្រូវធ្វើ​នយោបាយ​ដើម្បី​ជាតិ ឬ​ត្រូវធ្វើ​នយោបាយ​ដើម្បី​កេង​ពី​ជាតិ?
25, Apr 2015 , 11:05 am        
រូបភាព
ភ្នំពេញ៖ នៅក្នុង​ប្រទេស​ជឿនលឿន​ប្រជាធិបតេយ្យ អ្នកនយោបាយ​ភាគច្រើន​សុទ្ធ​តែមាន​ជីវភាព​ធូរធា មុននឹង​សម្រេចចិត្ត​សម្រួច​ខ្លួន​អោយក្លាយ​ទៅជា​អ្នកនយោបាយ​ពិតប្រាកដ។ អ្នកនយោបាយ​នៅក្នុង​ប្រទេស​ជឿនលឿន​ស្អាតស្អំ ពួកគេ​ធ្វើ​នយោបាយ​មានបំណង​តែមួយគត់​គឺ៖«ជួយ​ជាតិ និង​ជួយ​ប្រជាពលរដ្ឋ ដើម្បី​ខ្លួនគេ​ទទួលបាន​មកវិញ​នូវ​កិត្តិយស»។ ប៉ុន្តែ នៅក្នុង​ប្រទេស​ក្រី​ក្រី ដូចជា​ករណី​នៅ​កម្ពុជា​វិញ តាម​លក្ខណៈ​ប្រវត្តិសាស្ត្រ អ្នកនយោបាយ​ភាគច្រើន​ចេញពី​គ្រួសារ​អ្នកក្រីក្រ ឬ​អ្នក​មិនសូវ​ធូរធា។ ដូច្នេះ នៅពេលដែល​អ្នកក្រីក្រ ឬ​អ្នក​មិនសូវ​ធូរធា ធ្វើ​នយោបាយ ភាគច្រើន​ពួកគេ​គិតតែ​ពី​ប្រយោជន៍​សម្រាប់​ខ្លួនឯង និង​គ្រួសារ ជាជាង​គិតពី​ប្រយោជន៍​ជាតិ ប្រយោជន៍​ពលរដ្ឋ និង​គិតពី​កិត្តិយស​ខ្លួនឯង៕







© រក្សាសិទ្ធិដោយ thmeythmey.com