ជាតិ
រូបត្លុក
តើការជូននិងទទួលប្រាក់សគុណ អាចចាត់ទុកជាអំពើពុកលុយដែរទេ?
× ការបោះឆ្នោតថ្នាក់ជាតិសម្រាប់អណតិ្តទីប្រាំនេះ ជាទូទៅយើងសង្កេតឃើញថារដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោយពីបានបាត់បង់អស់២២អាសនៈក្នុងសភាមក ហាក់ប្រឹងប្រែងធ្វើកំណែទម្រង់យ៉ាងខ្លាំង ហើយគេមើលឃើញថាសេវាសាធារណៈរបស់រដ្ឋ ហាក់បានប្រសើរជាងមុនបន្តិចបន្តួចដែរ។
ថ្មីៗនេះ នៅតាមឃុំ-សង្កាត់នានា ទូទាំងប្រទេសគេឃើញមានការកោះអញ្ជើញប្រជាពលរដ្ឋឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណដោយមិនតម្រូវឲ្យបង់ថ្លៃសេវាអ្វីទាំងអស់។ ប៉ុន្តែចំណុចអសកម្មក្នុងសេវាសាធារណៈរបស់រដ្ឋ ហាក់នៅបង្កប់អំពើពុករលួយ សមហេតុសមផលស្របច្បាប់ដុះស្លែយ៉ាងក្រាស់ពិបាកលាងសម្អាត។
ជាទូទៅ ប្រជាពលរដ្ឋភាគច្រើនសុទ្ធតែសុំច្បាប់ឈប់សម្រាកពីការងារតាមកាលកំណត់ជាក់លាក់មួយ ដើម្បីទៅបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណនេះ ប៉ុន្តែ មិនដឹងថាដោយចេតនាឬជាការចៃដន្យយ៉ាងណានោះទេ មន្ត្រីឃុំ-សង្កាត់យើងហាក់ចង់ពន្យាពេល ដូចជាថា៖បើពួកគាត់មកពេលព្រឹក មន្ត្រីថាជាប់ប្រជុំ សុំប្តូរទៅពេលល្ងាចវិញដល់ពេលល្ងាច ទើបតែបំពេញបែបបទបានពីរ-បីនាក់ ក៏ដល់ម៉ោងសម្រាកនិងមន្ត្រីយើងក៏សុំលើកទៅថ្ងៃស្អែកជាដើម ឬក៏ថាប្រជាពលរដ្ឋបំពេញបែបបទមិនត្រូវទើបយឺតយូរដោយមិនចង់ខាតពេលវេលាច្រើន ម្តងថាពេលព្រឹក ម្តងថាពេលល្ងាច ដល់ពេលល្ងាចថាសូមរង់ចាំថ្ងៃស្អែក ប្រជាពលរដ្ឋខ្លះ បង្ខំចិត្តប្រើប្រាក់ (សគុណ)ជូនដល់មន្ត្រីឲ្យជួយបំពេញបែបបទ និងជួយពន្លឿន ដោយចិត្តហ្មងសៅនិងថ្នាំងថ្នាក់ជាខ្លាំង ប៉ុន្តែ វាពិតជាបានលឿនទាន់ចិត្តមែនបន្ទាប់ពីជូនប្រាក់សគុណហើយ។
តើដល់ពេលណា ទើបសេវាសាធាណៈរបស់រដ្ឋទាំងអស់ ប្រព្រឹត្តទៅដោយមានតម្លាភាពគ្មានអំពើពុករលួយ? តើប្រាក់ (សគុណ) អាចចាត់ទុកជាប្រាក់ពុករលួយបានដែរឬទេ?
© រក្សាសិទ្ធិដោយ thmeythmey.com