ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០១៤៖ទំហំ​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុ​ជាមាន​ចំនួន២,៥០០លាន​ដុល្លារ
01, Mar 2015 , 8:15 pm        
រូបភាព

 
ទឹកប្រាក់​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៤មាន​ចំនួន២,៥០០លាន​ដុល្លារ​លើ​គម្រោង​ចំនួន១៩៦០គម្រោង។ទំហំ​វិនិយោគ​នេះ​ថយចុះ​ជិត១០ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ២០១៣ដែលមាន​ទឹកប្រាក់​ចំនួន២,៧៧៣លាន​ដុល្លារ​វិនិយោគ​លើ​គម្រោង​ចំនួន១,៦៤១គម្រោង។នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់។



របាយការណ៍​ដដែល​បាន​បង្ហាញថា​សាធារណរដ្ឋ​កូរ៉េ គឺជា​ប្រទេស​ដែល​ឈរ​នៅ​លំដាប់​ទី១ដែលមាន​ទុនវិនិយោគ​ក្នុង​ឧស្សាហកម្ម​សំណង់​ច្រើនជាងគេ គឺ​ចំនួន១,៨៨៧លាន​ដុល្លារ​លើ​គម្រោង​វិនិយោគ​ចំនួន៤៣ខណៈដែល​ប្រទេស​ចិន ឈរ​នៅ​លំដាប់​ទី៣ដែលមាន​គម្រោង​សាងសង់ធំៗចំនួន៨៥មាន​ទឹកប្រាក់​ចំនួន៩៥២លាន​ដុល្លារ។

បើតាម​របាយការណ៍​ដ​ដែល ចំណាត់ថ្នាក់​លេខ៣គឺ​បាន​ទៅលើ​ប្រទេស​អង់គ្លេស​ដែល​បាន​បោះទុន​វិនិយោគ​ចំនួន១៣៩លាន​ដុល្លារ​លើ​គម្រោង​សាងសង់​ចំនួន៩នៅ​កម្ពុជា​ប្រទេស​ថៃ​ស្ថិតនៅ​លេខ​រៀង​ទី៤ដែលមាន​គម្រោង​សាងសង់​ចំនួន១៩ទឹកប្រាក់​វិនិយោគ​ចំនួន១២០លាន​ដុល្លារ​រីឯ​ប្រទេស​ជប៉ុន ស្ថិតនៅ​លំដាប់​ទី៥ក្នុងចំណោម​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ដែលមាន​គម្រោង​សាងសង់​ចំនួន១៩ក្នុង​ទឹកប្រាក់​វិនិយោគ​ចំនួន១០១លាន​ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com