ពិភពតារា៖ សោ​ភ័​ណ្ឌ លីន​ដា​ចាប់ផ្តើម​មាន​ស្ទុះ
03, Mar 2015 , 9:24 am        
រូបភាព
ដោយ:


ភ្នំពេញ៖ តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​កញ្ញា​សោ​ភ័​ណ្ឌ​លីន​ដា​ដែលជា​ទើប​ឈាន​ជើង​ចូល វិស័យ​សិល្បៈ​រយៈពេល​ជាង២ឆ្នាំ​មកនេះ​គេ​កត់សម្គាល់​ឃើញថា​ប្រជាប្រិយភាព​និង​ការគាំទ្រ​ចំពោះ​នាង​ចាប់ផ្តើម​មាន​សន្ទុះ​និង​ង​កើនឡើង​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់។



អំឡុង​នៃ​ការ​បន្សាត់​ខ្លួន​ចូល​ចាប់យក​អាជីព​ជា​អ្នកសិល្បៈ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ​តារា​វ័យក្មេង​កញ្ញា​សោ​ភ័​ណ្ឌ​លីន​ដា​បានបង្ហាញ​វត្តមាន​តាមរយៈ​ការសម្តែង​ឈុត​កាយវិកា​ខារ៉ាអូខេ​និង​ការដើរ​បង្ហាញ​ម៉ូដ​នៅតាម​បណ្តា​កម្មវិធី​តូចធំ​មួយចំនួន​របស់​បណ្តា​ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​ផងដែរ។

ជួប​ជាមួយ​គេហទំព័រ “ថ្មី”កញ្ញា​សោ​ភ័​ណ្ឌ​លីន​ដា​បាន​និយាយប្រាប់​យ៉ាង​ដូច្នេះ​ថា“ចា​ស៎បង!ខ្ញុំ​បាន​ចូលខ្លួន​ប្រឡូក​សិល្បៈ​ជិត​មួយឆ្នាំ​មកហើយ។  ដំបូង​ឡើយ​ខ្ញុំ​គ្រាន់តែ​ជា​អ្នកដើរ​បង្ហាញ​ម៉ូដ​នោះទេ​តែ​ក្រោយមកទៀត​ក៏មាន​ម្ចាស់​ផលិតកម្ម​មួយចំនួន​បាន​ទាក់ទង​ហៅ​ខ្ញុំ​ឲ្យ​ទៅ​សម្តែង​ឈុត​កាយវិកា​ខារ៉ាអូខេ។

តារា​សម្តែង​ដែលមាន​ដើមកំណើត​មកពី​ខេត្តព្រៃវែង​រូបនេះ​បាន​ឲ្យ​ដឹង​បន្តទៀតថា​បច្ចុប្បន្ននេះ​ការងារ​សិល្បៈ​របស់​នាង​គឺមាន​ភាព​មមាញឹក​គួរសម​ព្រោះ​នាង​ត្រូវ​ចេញ​ដើរ​បង្ហាញ​ម៉ូដ​ក៏ដូចជា​ការថត​សម្តែង​ជា​ឈុត​កាយវិកា​ខារ៉ាអូខេ។ផលិតកម្ម​ដែល​នាង​បង្ហាញ​វត្តមាន​រយៈ​ការសម្តែង​ឈុត​ខារ៉ាអូខេ​មានដូចជា​ផលិតកម្ម​សាន់​ដេ​ផលិតកម្ម​ថោ​ន​និង ផលិតកម្ម​ភ្លេង​រីខ​ដ។

ជាមួយនឹង​ជោគជ័យ​និង​សន្ទុះ​នៃ​ការគាំទ្រ​កំពុងតែ​ឈានឡើងបណ្តើៗទៅមុខ​នេះដែរ​ស្រី​ស្រស់​វ័យក្មេង​សោ​ភ័​ណ្ឌ​លីន​ដា​ក៏បាន​ដាក់​ក្តី​សង្ឃឹមថា​អាជីព​សិល្បៈ​របស់​នាង​និង​ទទួលបាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើង​ថែមទៀត​ទៅ​ថ្ងៃមុខ​តាមរយៈ​ការជួយ​ចូលរួម​គាំទ្រ​ពី​សំណាក់​ទស្សនិកជន៕


© រក្សាសិទ្ធិដោយ thmeythmey.com