ជាតិ
៥អគារ​នៅ​កោះ​ពេជ្រ​ត្រៀម​ទទួល​ពិធីការ​លោក គិត ម៉េង និង​ស្រី​តូច ចំណាន នា​ថ្ងៃទី២០ ខែ​មិនា
04, Mar 2015 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
លោក គិត ម៉េង សេដ្ឋី​វ័យក្មេង​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា និង​អ្នកនាង ស្រី​តូច ចំណាន អតីត​តារា​សម្តែង និង​ជា​អ្នកចម្រៀង​ដែលមាន​ដើមកំណើត​នៅ​ខេត្តស្វាយរៀង ត្រៀម​ចូល​រោងការ​នៅ​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខនេះ ដោយ​ពិធី​លៀង​សាយ​ភាជន៍​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២០ ខែ​មិនា ឆ្នាំ២០១៥ នៅ​អគារ​ចំនួន៥ (L+K+J+H) នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។



យោងតាម​លិខិតអញ្ជើញ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក​ឧកញ៉ា គិត មេ​ង មាន​លោក លី ប៊ុនធឿន និង​លោកស្រី គិត ហុង​យី ជា​មេបា រីឯ​ស្រី​តូច ចំណាន ឈ្មោះ ដើម ម៉ៅ ចំណាន មាន​លោក ម៉ៅ និង​លោកស្រី គង់ សោ​ម៉ា ជា​ឪពុកម្តាយ។

លោក គិត ម៉េង និង​អ្នកនាង ស្រី​តូច ចំណាន បានរស់នៅ​ក្នុង​ភាពជា​ប្តី​ប្រពន្ធ​នឹង​គ្នា​អស់​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​បង្កើតបាន​កូនស្រី២នាក់ និង​កូនប្រុស២នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com