កីឡាជាតិ
ស្តា​ត​ចាស់​គឺជា​ទីលាន​នៃ​ការប្រកួត​ជម្រុះ World Cup រវាង​កម្ពុជា និង​ម៉ា​កាវ​នៅ​ថ្ងៃទី១២ ខែ​មិនា
05, Mar 2015 , 4:55 pm        
រូបភាព
ដោយ: ថ្មីៗ

កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ឬ​ស្តា​ត​ចាស់ នឹង​ក្លាយជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​បឋម​ជើង​ទីមួយ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ម៉ា​កាវ នា​ថ្ងៃទី១២ ខែ​មិនា ឆ្នាំ២០១៥ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)។



នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​មិនា នេះ លោក សុខា រ៉ា​នាថ មន្ត្រី​ទីផ្សារ FFC បាន​ប្រាប់​ទូរទស្សន៍ BTV News ថា ការប្រកួត​ជើង​ទីមួយ​រវាង​កម្ពុជា និង​ម៉ា​កាវ នឹង​ប្រព្រឹត្ត​នៅលើ​ទីលាន​ស្តា​ត​ចាស់ ដោយ​សំបុត្រ​ចូល​ទស្សនា​ក្នុងតម្លៃ៤០០០រៀល ១០០០០រៀល ១៥០០០រៀល និង២០០០០រៀល។

លោក រ៉ា​នាថ បាន​អះអាង​ផងដែរ​ថា សំបុត្រ​ចូល​ទស្សនា​មាន​លក់​នៅ​ការិយាល័យ FFC ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ រថយន្ត​ផ្សព្វផ្សាយ​ចល័ត និង​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​ផ្ទាល់។ បើតាម BTV News មន្ត្រី​ទីផ្សារ FFC បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ពាក់​ក្រមា​ពណ៌​ខៀវ៕



© រក្សាសិទ្ធិដោយ thmeythmey.com