ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បញ្ហា​ប្រឈម​របស់​ស្ត្រី រារាំង​ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ
05, Mar 2015 , 8:00 pm        
រូបភាព

អង្គការ​សង្គម​ស៊ីវិល​ចំនួន១៦ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ស្ត្រី បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក​ទី១០៤ ក្រោម​ប្រធានបទ«ស្ត្រី​កម្ពុជា​ផ្លាស់ប្តូរ​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ» ។ ស្ត្រី​កម្ពុជា​នៅ តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ទាំង​នៅក្នុង​សង្គម​គ្រួសារ និង​ក្នុងសង្គម។



អ្នកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​នៃ​អង្គសីល​ការ បាន​បញ្ជាក់ថា​ស្ត្រី​ប្រឈម​នឹង​ភាពអសន្តិសុខ តាំងពី​តូច អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភបំពាន ការជួញដូរ និង​ការរើសអើង​ក្នុង​វិស័យ​នយោបាយ​ជាដើម។ អ្នកស្រី​បន្តថា បញ្ហា​ប្រឈម​ទាំងអស់​នេះហើយ ដែល​បាន​រារាំង​ការចូលរួម​របស់​ស្ត្រី​ក្នុង​ការកសាង​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ បាត់បង់​ធនធានមនុស្ស និង​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ប្រទេស។

សូម​ស្តាប់​បទសម្ភាសន៍​រវាង កញ្ញា ខន ចំប៉ា និង​អ្នកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​នៃ​អង្គសីល​ការ ដូចតទៅ








© រក្សាសិទ្ធិដោយ thmeythmey.com