ពីនេះ ពីនោះ
តើ​ពាក្យ «ទីវ​ង្គ​ត, ទិវង្គត» មួយណា​ត្រឹមត្រូវ?
07, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​ភាគច្រើន ច្រើនតែ​សរសេរ​ពាក្យ​នេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «ទីវ​ង្គ​ត» ប៉ុន្តែ​ការសរសេរ​បែបនេះ​មិន​ត្រឹមត្រូវ​ឡើយ។ តាមពិត​បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «ទិវង្គត» មានន័យថា ទៅកាន់​ទេវលោក​ហើយ (ស្លាប់), ដែល​ទៅ​កើតជា​ទេវតា​ហើយ (ដែល​ស្លាប់​ហើយ) ខ្មែរ​យើង​ប្រើ​ជា​រាជសព្ទ ឧទាហរណ៍៖ ទ្រង់​សោយ​ព្រះ​ទិវង្គត...៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com