អន្តរជាតិ
មហាសេដ្ឋី​វ័យក្មេង​អាយុ​ក្រោម៤០ ឆ្នាំ​ទាំង១០រូប​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៥
06, Mar 2015 , 8:15 pm        
រូបភាព
ដោយ:

នៅក្នុង​បញ្ជី​ចាត់ថ្នាក់​មហាសេដ្ឋី​ក្នុង​ពិភពលោក របស់​ភ្នា​ក់ Wealth-X បាន​ចាត់ថ្នាក់​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​បំផុត​ក្នុង​ពិភពលោក វ័យ​ក្រោម ៤០ ឆ្នាំ​ចំនួន ១០ រូប ដែល​ក្នុងនោះ​មាន ៤ រូប​មកពី​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។



បើតាម​បញ្ជី​ចាត់ថ្នាក់​នោះ លោក Mark Zuckerbergសហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ហ្វេ​ស​ប៊ុ​ក ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​បំផុត ក្នុង​ពិភពលោក​ក្នុង​វ័យ ៣០ ឆ្នាំ ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជា៣៥,១ ពាន់​លាន​ដុល្លារ។បន្ទាប់មក​សហ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​គឺ លោក Dustin Moskovitzបាន​ស្ថិតនៅ​លំដាប់​ទី​ពីរ​ដោយមាន​ទ្រព្យសម្បត្តិ​សរុប៧,៧ពាន់​លាន​ដុល្លារ។

ចំណែកឯ​មហាសេដ្ឋី​វ័យក្មេង លំដាប់​ទី​បី​ដែលមាន​វ័យ​ក្រោម ៤០ឆ្នាំ គឺ​លោក Jan Koumដែលមាន​ទ្រព្យសម្បត្តិ​សរុប ៧,៧ ពាន់​លាន​ដុល្លារ ហើយ​ទ្រព្យ​ទាំងនេះ​គឺ​បានមកពី​ការលក់​កម្មវិធី​ផ្ញើ​សារ​ទូរស័ព្ទ​WhatsAppរបស់លោក​ទៅ​ឲ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំមុន​នោះ។
ខាងក្រោម​នេះ គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​វ័យក្មេង​អាយុ​ក្រោម ៤០ ឆ្នាំ​ទាំង ១០ រូប នៅលើ​ពិភពលោក៖

ទី១៖ លោក Mark Zuckerbergអាយុ ៣០ ឆ្នាំ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា៣៥,១ ពាន់​លាន​ដុល្លារ។
ទី២៖ លោក Dustin Moskovitzសហ​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក និង​ជា​មិត្តភក្ដិ លោក Zuckerbergអាយុ ៣០ ឆ្នាំមាន​ទ្រព្យសម្បត្តិ​សរុប៧,៧ពាន់​លាន​ដុល្លារ។

ទី៣៖ លោក Jan Koumអាយុ ៣៨ ឆ្នាំ​ជា​អតីត​ស្ថាបនិក​កម្មវិធី​ផ្ញើ​សារ​ទូរស័ព្ទ​WhatsApp បច្ចុប្បន្ន​ជា​បុគ្គលិក​ហ្វេ​ស​ប៊ុ​ក  មានទ្រព្យ​សម្បត្តិ​សរុប៧,៧ពាន់​លាន​ដុល្លារ។

ទី៤៖ លោក Duncan Scott អាយុ ៣២ ឆ្នាំ ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Enterprise Products Partners LPមានទ្រព្យ​សម្បត្តិ​សរុប៥,៥ ពាន់​លាន​ដុល្លារ។

ទី៥៖ លោក Sean Parker អាយុ ៣៥ ឆ្នាំ ជា​សហគ្រិន​អាមេរិក​ម្នាក់​មានទ្រព្យ​សម្បត្តិ​សរុប៥,២ពាន់​លាន​ដុល្លារ។

ទី៦៖ អ្នកនាង​Yang Huiyanអាយុ ៣៤ ឆ្នាំ​ជា​ជនជាតិ​ចិន នាង​ជា​សេដ្ឋីនី​វ័យក្មេង​មកពី​ប្រទេស​ចិន ដែល​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​នាង​គឺ បាន​បន្សល់ទុក​ដោយ​គ្រួសារ​របស់​នាង ហើយ​បច្ចុប្បន្ន​នាង មានទ្រព្យ​សម្បត្តិ​សរុប ៥,១ ពាន់​លាន​ដុល្លារ។

ទី៧៖ លោក Alejandro Santo Domingo អាយុ ៣៨ ឆ្នាំ ជា​អ្នកវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​ជនជាតិ​កូ​ឡុំ​ប៊ី មានទ្រព្យ​សម្បត្តិ​សរុប ៤,៩ ពាន់​លាន​ដុល្លារ ដែល​ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់លោក​គឺ បាន​បន្សល់ទុក​ដោយ​គ្រួសារ។

ទី៨៖ អ្នកនាង Elizabeth Holmes អាយុ ៣១ ឆ្នាំ គឺជា​សហគ្រិន​អាមេរិក​ដែល​បើក​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពិនិត្យ​ឈាម​ដោយ​ខ្លួនឯង​នាង​មានទ្រព្យ​សម្បត្តិ​សរុប ៤,៤ ពាន់​លាន​ដុល្លារ។

ទី៩៖ លោក Eduardo Saverinអាយុ ៣២ ឆ្នាំ អ្នកវិនិយោគ​លើ​វិស័យ​អ៊ី​ន​ធើ​ណែ​ត ជនជាតិ​ប្រេ​ស៊ី​ល​មានទ្រព្យ​សម្បត្តិ​សរុប ៤,៤ ពាន់​លាន​ដុល្លារ។

ទី១០៖ លោក ArunPudurអាយុ ៣៨ ឆ្នាំ ជនជាតិ​ឥណ្ឌា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន software firm Celframeមានទ្រព្យ​សម្បត្តិ​សរុប៤ ពាន់​លាន​ដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com