ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ថ្នាំមួយចំនួន អាចបង្កហានិភ័យ នៃជំងឺរលាកសួត
× ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំដែលត្រូវបានគេប្រើ ដើម្បីព្យាបាលបញ្ហាសុខភាពទូទៅ អាចត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការកើនឡើងហានិភ័យ នៃជំងឺរលាកសួត។
ថ្នាំ Anticholinergic រួមមានថ្នាំដែលត្រូវបានគេប្រើ លើបញ្ហាអាលែកស៊ី (ឧទាហរណ៍ ថ្នាំ Benadryl) បញ្ហាប្លោកនោមធ្វើការខ្លាំង (ឧទាហរណ៍ថ្នាំ Ditropan) បញ្ហាធ្លាក់ទឹកចិត្ត (ឧទាហរណ៍ថ្នាំ Doxepin) និងបញ្ហាគេងមិនលក់ (ឧទាហរណ៍ថ្នាំ Sominex)។
វេជ្ជបណ្ឌិត សាសឆា ដូប្ល៊ីន (Sascha Dublin) បាននិយាយថា ការស្រាវជ្រាវរបស់យើង គឺជាការស្រាវជ្រាវដំបូង ដើម្បីមើលថាតើថ្នាំ Anticholinergic អាចជះឥទ្ធិពលលើហានិភ័យ នៃជំងឺរលាកសួត លើមនុស្សវ័យចំណាស់ ឬយ៉ាងណា។
វេជ្ជបណ្ឌិត Dublin បានពន្យល់ថា នេះគឺជារឿងសំខាន់ ដោយសារតែមនុស្សវ័យចំណាស់ជាច្រើន បានប្រើថ្នាំខាងលើនេះ ហើយជំងឺរលាកសួត គឺដូចជាមូលហេតុទូទៅ និងការស្លាប់ ចំពោះក្រុមនៃមនុស្សអាយុនេះ។
អ្នកស្រាវជ្រាវបានមើលទៅលើអ្នកជំងឺ ដែលមានជំងឺរលាកសួតជាង ១.០០០ នាក់ ដែលមានអាយុ ៦៥ ទៅ ៩៤ ឆ្នាំ និងក្រុមនៃមនុស្សដែលមានអាយុ និងភេទដូចគ្នាជាង ២.០០០ នាក់ដែលមិនមានជំងឺរលាកសួត។
វេជ្ជបណ្ឌិត ខេតលេន ផូល (Kathleen Paul) បាននិយាយថា យើងបានរកឃើញពីការផ្សារភ្ជាប់គ្នា រវាងទាំងការប្រើប្រាស់ថ្មីៗ និងរ៉ាំរ៉ៃនៃថ្នាំ Anticholinergic និងហានិភ័យខ្ពស់ ក្នុងការវិវត្តទៅជាជំងឺរលាកសួត។
គាត់បានពន្យល់ថា ការប្រើថ្មីៗ ត្រូវបានគិតថាមានថ្នាំ Anticholinergic យ៉ាងហោចណាស់មួយមុខ អំឡុងពេល ៩០ ថ្ងៃ មុននឹងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺរលាកសួត។ ការប្រើរ៉ាំរ៉ៃ ត្រូវបានគេគិតថា មានថ្នាំនេះ ៣ មុខ អំឡុងពេលមួយឆ្នាំ មុននឹងធ្វើរោគវិនិច្ឆ័យ។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the American Geriatrics Society។
វេជ្ជបណ្ឌិត Paul បានសម្គាល់ថា ក្នុងករណីមួយចំនួន ថ្នាំដទៃទៀត អាចត្រូវបានចេញវេជ្ជបញ្ជា ជំនួសអោយថ្នាំ Anticholinergic៕
© រក្សាសិទ្ធិដោយ thmeythmey.com