ព័ត៍មានសុខភាព
សុខភាព៖ បុរស​មិនអាច​ឈានដល់​ចំណុចកំពូល បណ្តាលមកពី​អ្វី?
06, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

មានរឿង​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​បុរស​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​នៃ​ការរួម​ភេទ។ បញ្ហា​ទាំងនេះ ជា​ញឹកញាប់​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​ការបញ្ចេញ​ទឹកកាម ប៉ុន្តែ​កត្តាផ្សេងៗទៀត​ក៏​រួមចំណែក​ផងដែរ ដែលមាន​ដូចជា ៖


•    ជំងឺ​លិង្គ​ងាប់
•    ការបញ្ចេញ​ទឹកកាម​បញ្ច្រាស់​ទៅក្រោយ
•    ការបញ្ចេញ​ទឹកកាម​លឿន​ពេក
•    ការបញ្ចេញ​ទឹកកាម​យូរពេក
•    ការមិនអាច​បញ្ចេញ​ទឹកកាម​បាន។

តើ​មាន​អ្វី​កើតឡើង​ក្នុងអំឡុងពេល​ដល់​ចំនុចកំពូល​នៃ​ការ​រួមភេទ?
ទឹកកាម ត្រូវបាន​បង្កើតឡើង​ដោយ​មេជី​វិត​ឈ្មោល​ដែល​បាន​ផលិត​នៅក្នុង​ពងស្វាស ក៏ដូចជា​សារធាតុ​រាវ​ពី​ក្រពេញ​ប្រូ​ស្តា​ត និង​ក្រពេញ​នានា​នៃ​ប្រព័ន្ធ​បន្ត​ពូជ​បុរស។ ពេលដែល​បុរស​ម្នាក់​ឈានដល់​ចំនុចកំពូល ជាធម្មតា​ពេលនោះ​គាត់​នឹង​បញ្ចេញ​ទឹកកាម។

ការ​ដល់​ចំនុចកំពូល​រប​ស់បុរ​ស គឺ​គ្រាន់តែ​មុន​ពេលដែល​ទឹកកាម​ដំបូង​បានចេញ​រហូតដល់​ទឹកកាម​ចុងក្រោយ​ត្រូវបាន​បញ្ចេញ។ ម្តងម្កាល បុរស​មួយចំនួន​មានបទពិសោធន៍​នៃ​ការ​ដល់​ចំនុចកំពូល​ដោយ​គ្មាន​ការបញ្ចេញ​ទឹ​កាម​នោះទេ៕

 ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com