ជាតិ
អង្គ​រស​ង្ក្រា​ន​ឆ្នាំ ២០១៥ បង្ហាញ​ឥទ្ធិពល«យក្ស»
12, Mar 2015 , 1:07 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ បើ​គិត​ទាំង​ឆ្នាំ២០១៥នេះ ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ត្រូវបាន​គេ​រៀបចំ​អស់​រយៈពេល​បី​ឆ្នាំ​ហើយ។ កាលពី​ពីរ​ឆ្នាំមុន ព្រឹត្តិការណ៍​នេះ​ហាក់បីដូច​ជាមាន​ទំហំ​ធម្មតា​ទេ។ តែ​សម្រាប់​ឆ្នាំ២០១៥នេះ ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ត្រូវបាន​គេ​ហៅថា«ជា​មហា​ព្រឹត្តិការណ៍​យក្ស»។



ព្រឹត្តិការណ៍​យក្ស ពីព្រោះ​ផលិតផល ឧបករណ៍ និង​កម្មវិធី​សុទ្ធតែ​បង្ហាញ​ពី​ទំហំ​ធំ​ទាំងអស់។
១)កន្ត្រងប្រហុក​យក្ស​ទម្ងន់១៥០គីឡូក្រាម និង​មាន​បណ្តោយ ៦,១ម៉ែត្រ ផ្ទុយ​ពី​កន្ត្រងប្រហុក​ធម្មតា​ដែល​ទម្ងន់៧៥ក្រាម និង​បណ្តោយ៤សង់ទីម៉ែត្រ។ រយៈពេល​ផលិត​មាន​ចំនួន៧ថ្ងៃ និង​មាន​អ្នក​ផលិត​ចំនួន១១នាក់។

២)បំពង់​ទឹកត្នោត​យក្ស មាន​កំពស់១,២ម៉ែត្រ និង​ផ្ទុក​ទឹកត្នោត​បាន១៥លីត្រ។

៣)មួក​យក្ស​ទម្ងន់​ជិត២០០គីឡូក្រាម ផ្ទុយ​ពី​មួក​ធម្មតា​ទម្ងន់៩០ក្រាម។ អ្នក​ផលិត​ចំនួន១១នាក់ ហើយ​រយៈពេល​នៃ​ការផលិត​មាន​ចំនួន២៣ថ្ងៃ។

៤)អង្រុត​យក្ស​ទម្ងន់៣៥០គីឡូក្រាម ផ្ទុយ​ពី​អង្រុត​ធម្មតា១,២គីឡូក្រាម។ រយៈពេល​នៃ​ការផលិត​អង្រុត​យក្ស​ចំនួន២៤ថ្ងៃ និង​មាន​អ្នក​ផលិត​ចំនួន១១នាក់។

៥)ការប្រកួត​ល្បែង​អុក​យក្ស

៦)ការផលិត​អន្សម​យក្ស។ អន្សម​យក្ស​មាន​ទម្ងន់​ជាង៣តោន​ដោយ​ចំណាយពេល៤ថ្ងៃ និង​ត្រូវការ​មនុស្ស​ផលិត​ប្រមាណ​ជា១០០នាក់។ គោលបំណង គឺ​បំបែក​ឯក​គ្គទ​កម្ម​ពិភពលោក។

៧)រាំ​ម៉ា​ឌី​ហ្សូ​ន​ក្រុម​ធំ(យក្ស)ដែល​អាចមាន​អ្នកចូលរួម​រាំ​ចំនួន​ជាង២ពាន់​នាក់។

៨)ល្បែង​ទាញព្រ័ត្រ​យក្ស​ដែលមាន​ចំនួន​អ្នកចូលរួម​ជាង១ពាន់​នាក់ ហើយ​ព្រ័ត្រ​មាន​ប្រវែង២៥០ម៉ែត្រ។ 

៩)បទ​ព​ង្សា​តារ​ខ្មែរ​ត្រូវ​ច្រៀង​ជា​ពួក​ដែលមាន​អ្នកចូលរួម​ប្រមាណ​ជា៥០០នាក់។

លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​បាន​អត្ថាធិប្បាយ​កាលពី​ព្រឹក​មិញ​ថា ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំនេះ មាន​ទំហំ​ធំ​ជាងឆ្នាំមុន។ ដោយសារ​តែមាន​ទំហំ​ធំ​នេះហើយ ទើប​កម្មវិធីនីមួយៗ ផលិតផលនីមួយៗ ឧបករណ៍នីមួយៗត្រូវបាន​គេ​ហៅថា«កម្មវិធី​យក្ស ឬ​ផលិតផល​យក្ស ឬ​ឧបករណ៍​យក្ស»៕



© រក្សាសិទ្ធិដោយ thmeythmey.com