ជាតិ
ពិ​ព័រ​ណ៌​ថតរូប​លំហ និង​ស្ថាបត្យកម្ម​បង្ហាញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង
13, Mar 2015 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ពិ​ព័រ​ណ៌​រូបថត ការថតរូប​លំហ និង​ស្ថាបត្យកម្ម ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម និង សំណង់​រវាង​កម្ពុជា​ត្រូវបាន​បើក​ជា​ផ្លូវការ នា​រសៀល​ថ្ងៃទី ១២ខែ មីនា នៅ​វិទ្យាស្ថាន​បារាំង។ ពិ​ព័រ​ណ៌​រូបថត​ដែល​បង្ហាញ​ពី​ស្ថាបត្យកម្ម​រវាង​កម្ពុជា និង​បារាំង នឹងដាក់​ឲ្យ​ទស្សនា​ដោយ​សេរី រហូតដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ។



នៅ​ថ្ងៃទី១២ ម្សិ​ញ​មិ​ល​នេះ កម្មសិក្សាការី​ថតរូប​ជាង ១០នាក់​មកពី​ស្ទូ​ឌី​យោ​ថតរូប Studio Images របស់​វិទ្យាស្ថាន​បារាំង (Institut Français de Cambodge) បានបង្ហាញ​ស្នាដៃ​រូបថត របស់ខ្លួន ស្តីពី​ស្ថាបត្យកម្ម​សំណង់​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ខេត្តសៀមរាប។ ការថតរូប​ដែល​ដឹកនាំ​ដោយ​ដោយ លោក អាល​បង់ លេ​គុ​យេ​រ (Alban Lécuyer) អ្នក​ថតរូប បារាំង និង​លោក សុវណ្ណ ភី​ឡុង អ្នក​ថតរូប​ខ្មែរ​នេះ ក្នុង​គោលបំណង​សិក្សា​ពី​ការសាងសង់ ក្នុង​ការដ្ឋាន​នៃ​ចំណត​យន្តហោះ​អន្តរជាតិ​រវាង​កម្ពុជា និង​បារាំង។

ពិ​ព័រ​ណ៌​រូបថត​នេះ ក៏ដូចជា​និវាសដ្ឋាន​របស់ លោក អាល​បង់ លេ​គុយ​យេ​រ ត្រូវបាន​បង្កើត ឡើង​ដ​ដោយ​ទទួល​បានន​ការគាំទ្រ​ពី​ព្រលានយន្តហោះ​កម្ពុជា ដែលជា​ដៃគូ​របស់​វិទ្យាស្ថាន បារាំង​ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​អភិវឌ្ឍន៍​សិល្បៈ​រូបថត​នៅ​កម្ពុជា។

លោក អាល​បង់ លេ​គុ​យេ​រ (Alban Lécuyer) អ្នក​ថតរូប​បារាំង បាន​និយាយថា ពិ​ព័រ​ណ៌​រូបថត នេះ បង្ហាញ​ពី​គំនិត និង​បច្ចេកទេស​នៃ​ស្នាដៃ​ថតរូប​របស់​កម្មសិក្សា​ការី​ថតរូប​កម្ពុជា។ លោក បានចាត់ទុក​ពិ​ព័រ​ណ៌​រូបថត​ដែល​បាន​បង្កប់​អត្ថន័យ​នៃ​ទំនាក់ទំនង​ស្ថាបត្យកម្ម​បារាំង និង កម្ពុជា​នេះ យ៉ាង​ដូច្នេះ​ថា៖«បង្ហាញ​ពី​ការផ្លាស់ប្តូរ​យ៉ាង​លឿន»។

អ្នកដឹកនាំ និង​កម្មសិក្សា​ការីថត​រូប ក្នុង​ពិ​ព័រ​ណ៌​នេះ រួមមាន លោក អាល​បង់ លេ​គុយ​យេ​រ លោក សុវណ្ណ ភី​ឡុង កញ្ញា ប៉ាន់ សុភា លោក អឿន រស់នៅ​អម​រើ​ន ជាដើម។
ការតាំង​ពិ​ព័រ​ណ៌​រូបថត​រវាង​បារាំង និង​កម្ពុជា​នេះ ត្រូវ​ចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ ២០០៨មក​ម្លេះ។ ពិ​ព័រ​ណ៌​នេះ មាន​គោលបំណង​រក្សា​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​បារាំង៕




© រក្សាសិទ្ធិដោយ thmeythmey.com