សង្គមអន្តរជាតិ​
អន្តរជាតិ
គូ​ស្វាមីភរិយា​ថ្មី​ស្កុ​តឡែ​ន​មួយគូ មានកូន​និង​រៀបការ​នៅក្នុង​ថ្ងៃ​តែមួយ
14, Mar 2015 , 9:15 pm        
រូបភាព

គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ ទទួលបាន​កូនប្រុស​មួយ ក្នុងពេលដែល​ពួកគេ​កំពុងតែ​ប្រារព្ធ​ពិធី រៀប​អាពាហ៍ពិពាហ៍ នៅក្នុង​ទីក្រុង Gretna Green ប្រទេស​ស្កុ​តឡែ​ន។ នេះ​បើ​យោងតាម​កាសែត Daily mail ។



ប្រភព​ដដែល​បាន​ផ្សាយ​ថា លោក Karl និង​នាង Jasmine Storey បានប្រកាស​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ នៅក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពេលដែល​នាង Jasmine សម្រាល​បានកូន​ប្រុស​ម្នាក់​ក្នុង​ថ្ងៃ​តែមួយ​នេះ។ បើតាម​សេចក្ដីរាយការណ៍​នោះ គូ​ស្វាមីភរិយា​នេះ បាន​ចេញពី​មន្ទីរពេទ្យ​នៅឯ​ស្រុកកំណើត​ក្នុង​ទីក្រុង Kielder នៅពេល​ព្រឹក ដើម្បី​មក ជួបជុំ​សាច់ញាតិ និង​ធ្វើ​ពិធី​រៀបការ​នៅ​ទីក្រុង​Gretna Green នៅពេល​ល្ងាច។

ជាមួយនឹង​ក្ដី​រីករាយ​ក្នុង​ថ្ងៃ​រៀបការ និង​ថ្ងៃ​ដែល​ពួកគេ​មានកូន ជា​លើកដំបូង​នេះ មាន​ហេតុការណ៍​អាក្រក់​មួយ​បាន​កើតឡើង គឺ​កូនក្រមុំ​ត្រូវបាន​ក្រុម​ប៉ូលីស​ចាប់ នៅក្នុង​ពិធី​រៀបការ​នោះ ដោយសារតែ​នាង យក​កែវ​គប់​ទៅកាន់​បុរស​ជា​ភ្ញៀវ ដែល​កំពុង​វាយតប់​ជាមួយ​បងប្រុស​របស់​នាង ប៉ុន្តែ​វា​បែរជា​ត្រូវចំ​ភ្ញៀវ​ម្នាក់​ផ្សេងទៀត។

ក្រោយ​ពេលដែល​មានការ​ស៊ើបអង្កេត​រួចរាល់​មក តុលាការ​បានសម្រេច​មិន​ដាក់ទោស​នាង​Jasmine នៅក្នុង​ពេលនេះ​ទេ ដោយហេតុថា ពួកគេ​ទើបតែ​មានកូន និង​រៀបការ​ថ្មីថ្មោង ប៉ុន្តែ​តុលាការ​នឹង​សើរើ​រឿងក្ដី​នេះ​ម្ដងទៀត​នៅពេល​ក្រោយ៕


© រក្សាសិទ្ធិដោយ thmeythmey.com