សង្គមអន្តរជាតិ​
អន្តរជាតិ
មហាសេដ្ឋី​ពិភពលោក​ភាគច្រើន​រៀន​នៅ​សាកលវិទ្យាល័យ​ទាំង ១០ នេះ
15, Mar 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ


បច្ចុប្បន្ននេះ ការបង់ថ្លៃ​សិក្សា​នៅ​ថ្នាក់​សាកលវិទ្យាល័យ កំពុងតែ​ក្លាយជា​ប្រធានបទ​នៃ​ការជជែក​គ្នា​ក្នុងចំណោម​អ្នក​ដែល​ចង់​បន្ត​ការសិក្សា ព្រោះថា​តើ​ពួកគេ​នឹង​អាច​ទទួលបាន​ប្រាក់ចំណូល​វិញ សមស្រប​ទៅនឹង​ការចំណាយ​លើ​ថ្លៃ​ការសិក្សា​ដែរឬទេ នៅពេលដែល​ពួកគេ​បញ្ចប់​ការសិក្សា​នោះ។



ប៉ុន្តែ​បើ​យោងតាម​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Wealth-X បាន​បង្ហាញថា មាន​អតីត​និស្សិត​ជាច្រើន ដែល​បាន​ចំណាយ​ប្រាក់​បង់ថ្លៃ​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ទាំង ១០ នេះ គឺ​ពួកគេ​បានទទួល​ប្រាក់ចំណូល​លើសពី​អ្វីដែល​គេ​បាន​ចំណាយ​ដោយមាន​អ្នកខ្លះ​បាន​ក្លាយជា​មហាសេដ្ឋី។

ខាងក្រោម​នេះ គឺជា​សាកលវិទ្យាល័យកំពូលៗ ចំនួន ១០ ដែលមាន​អតីត​និស្សិត​ជាច្រើន បាន​ក្លាយជា​មហាសេដ្ឋី នៅក្នុង​ក្រោយពេល​ពួកគេ​បញ្ចប់​ការសិក្សា៖

ទី១០៖ សាកលវិទ្យាល័យ​Cambridge មាន​អតីត​និស្សិត​ចំនួន ១១ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ន​នេះហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៤៨ ពាន់​លាន​ដុល្លារ។

ទី៩៖ សាកលវិទ្យាល័យ​Yale មាន​អតីត​និស្សិត​ចំនួន ១៣ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៧៧ ពាន់​លាន​ដុល្លារ។

ទី៨៖ សាកលវិទ្យាល័យ​Southern Californiaមាន​អតីត​និស្សិត​ចំនួន ១៤ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៣២ ពាន់​លាន​ដុល្លារ។

ទី៧៖ សាកលវិទ្យាល័យ​Cornellមាន​អតីត​និស្សិត​ចំនួន ១៤ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៣៥ ពាន់​លាន​ដុល្លារ។

ទី៦៖ វិទ្យាស្ថាន​បច្ចេកវិទ្យា​Massachusetts Institute of Technologyមាន​អតីត​និស្សិត​ចំនួន ១៥ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ១១៤ ពាន់​លាន​ដុល្លារ។

ទី៥៖ សាកលវិទ្យាល័យ​Columbiaមាន​អតីត​និស្សិត​ចំនួន ១៥ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៩៦ ពាន់​លាន​ដុល្លារ។

ទី៤៖ សាកលវិទ្យាល័យ​New Yorkមាន​អតីត​និស្សិត​ចំនួន ១៧ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៦៨ ពាន់​លាន​ដុល្លារ។

ទី៣៖ សាកលវិទ្យាល័យ​Stanfordមាន​អតីត​និស្សិត​ចំនួន ២៧ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៧៦ ពាន់​លាន​ដុល្លារ។

ទី២៖ សាកលវិទ្យាល័យ​Pennsylvaniaមាន​អតីត​និស្សិត​ចំនួន ២៨ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ៧៧ ពាន់​លាន​ដុល្លារ។

ទី១៖ សាកលវិទ្យាល័យ​Harvardមាន​អតីត​និស្សិត​ចំនួន ៥២ នាក់​បាន​ក្លាយជា​មហាសេដ្ឋី ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ គឺមាន​ប្រមាណ​ជា ២០៥ ពាន់​លាន​ដុល្លារ៕






© រក្សាសិទ្ធិដោយ thmeythmey.com