ពិភពតារា៖ ខេ​ម ជោគជ័យ​ខ្លាំង​នៅ​អំឡុង​ឆ្នាំ២០១៥
18, Mar 2015 , 9:47 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន ដែលមាន​ស្ទីល​សម្លេង​ស្អក គឺ​លោក ខេ​ម ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង ពិសេស​គឺ​យុវវ័យ​ដែល​ទីណា​កន្លែង​ណា​ក៏​ឮ​តែ​បទ​ចម្រៀង​របស់ ខេ​ម ចាក់​តាម​ទូរស័ព្ទ​ដែរ ពិសេស​បទ “ទឹកភ្នែក​ជនពាល។ មិនតែប៉ុណ្ណោះ​បទ “ទឹកភ្នែក​ជនពាល” នេះ​ក៏មាន​ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ថៃ ដែល​បាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​​ផងដែរ។



ការ​ស្រូប​ទាញយក​បាន​នូវ​ប្រជា​ប្រិ​ភាព និង​ការគាំទ្រ​ដ៏​ច្រើន​ពី​សំណាក់​ស្រទាប់​មហាជន នាពេល​បច្ចុប្បន្ននេះ មិន​ថា​យុវវ័យ ឬ​មនុស្ស​វ័យ​កណ្ដាល​ឡើយ តែងតែ​និយម​បទ​ចម្រៀង​របស់លោក ខេ​ម គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ការគាំទ្រ​របស់ តារាចម្រៀង ខេមរៈ សិរីមន្ត និង​លោក ឆាយ វីរៈ​យុទ្ធ និង ព្រាប សុវត្ថិ ហាក់​ថមថយ​ការគាំទ្រ។

ភាពជោគជ័យ ក្នុង​អាជីព​ជា​អ្នកចម្រៀង របស់លោក ខេ​ម ត្រូវបាន​មហាជន គ្រប់​មជ្ឈដ្ឋាន មើលឃើញថា តារាចម្រៀង​សម្លេង​ស្អក ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម កំពុងតែ​ក្តោប​បាន​ឱកាស​ជោគជ័យ យ៉ាងខ្លាំង ក្នុងការ​ឆក់យក​ទីផ្សារ​សិល្បៈ ដែល​អាច​រកចំណូលបាន​ខ្ពស់​ពី​ការឡើង ច្រៀង​ក្នុង​កម្ម វិធី​ប្រគំ​តន្ត្រី​តាម​ស្ថានីយទូរទស្សន៍ និង ការចេញ​ចម្រៀង តាម​បណ្តា​ខេត្ត​ជិត​ឆ្ងាយ​មួយចំនួន។

អ្នកតាមដាន​សង្គម​សិ​ល្បៈ​មួយចំនួន​បាន​មើលឃើញថា កាលពី​អំឡុង​ឆ្នាំ២០១៤ កំពូល​តារាចម្រៀង​ស្អក​រូបនេះ ហាក់​មាន​ប្រជាប្រិយភាព​នៅ​ប្រដម​ប្រស​ង​នឹង​កំពូល​តារាចម្រៀង៣រូប​ទៀត​នៅឡើយ មានដូចជា ខេមរៈ សិរីមន្ត ឆាយ វីរៈ​យុទ្ធ និង ព្រាប សុ​វត្ថ។ ប៉ុន្តែ​រហូតមកដល់​ដើមឆ្នាំ២០១៥ តារាចម្រៀង​ដែល​កំពុងតែ​ស្ថិតនៅក្នុង​បេះដូង​យុវវ័យ​លោក ខេ​ម មិន​ត្រឹមតែ​ទទួលបាន​នូវ​ភាពជោគជ័យ ពី​ការ​ចម្រៀង​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្កើន​នូវ​ភាពល្បីល្បាញ​បាន​កាន់​តែង​ខ្លាំង​ឡើង​ផងដែរ។ ភាពលេច​ធ្លោ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​យ៉ាង​លឿន​មិន​នឹកស្មាន​ដល់​នេះ បានធ្វើឱ្យ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន រូបនេះ កាន់តែ​កាក់កប​ជាមួយ​អាជីព​ជា​សិល្បៈ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ការរក​លុយ​បាន​ច្រើន​ដែរ។

តារាចម្រៀង​ស្រគត់ស្រគំ​រូបនេះ ហាក់​ទទួលបាន​ការគាំទ្រ​យ៉ាង​ឆាប់រហ័ស​ពី​សំណាក់​យុវវ័យ ដែល​ធ្វើ​ឲ្យ​ផលិតកម្ម​ថោ​ន កាន់តែ​លេចធ្លោ​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង ខណៈដែល​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ ខេ​ម ក៏មាន​បទថ្មីៗជាច្រើន​ដើម្បី​បម្រើ​អារម្មណ៍​អ្នក​ស្តាប់ និង​សម្រាប់​រាំ​កម្សាន្ត​លេង​នា​រដូវ​បុណ្យចូលឆ្នាំ​នេះ​ប្រពៃណី​ខ្មែរ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com