ជាតិ
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​ដែល​ទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហ​បុរីក្នុង​ឆ្នាំ​១៩៦៥​
23, Mar 2015 , 6:43 am        
រូបភាព
សម្តេចឪ នរោត្តម សីហនុ និងលោក លី ក្វាន់យូ នា​សន្និសីទ​សារព័ត៌មានមួយនៅ​សឹង្ហបូរី កាលពី​ឆ្នាំ​១៩៨១។ រូបថតឯកសារ
សម្តេចឪ នរោត្តម សីហនុ និងលោក លី ក្វាន់យូ នា​សន្និសីទ​សារព័ត៌មានមួយនៅ​សឹង្ហបូរី កាលពី​ឆ្នាំ​១៩៨១។ រូបថតឯកសារ
ដោយ: ថ្មីៗ
បិតា​ស្ថាបនិក​ប្រទេស​សឹង្ហ​បូរី លោក លី ក្វាន់​យូ ដែល​ទើប​ទទួលមរណភាព​កាលពី​យប់មិញ និង​ព្រះបិតា​ឯករាជ្យ​ជាតិ​កម្ពុជា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ បាន​រឹតចំណង​ការទូត​រវាង​ប្រទេស​ទាំងអស់​រយៈពេល​រាប់សិប​ឆ្នាំ​ហើយ។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​ដែល​ទទួលស្គាល់​ឯករាជ្យ​របស់​សិង្ហ​បូរី កាលពី​ឆ្នាំ១៩៦៥ ។



លោក នាយករដ្ឋមន្ត្រី Lee Hsein Loong នា​អំឡុង​ពេលដែល​លោក​បានមក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ (សោយ​ទិវង្គត​កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ បានចាត់ទុក​កម្ពុជា ជា «មិត្ត​ដ៏​អស្ចារ្យ​របស់​សិង្ហ​បូរី»។

លោក លី ក្វាន់យូ បានទទួលមរណភាពក្នុងអាយុ​៩១​ឆ្នាំ ខណៈ​សម្តេចឪ នរោត្តម សីហនុ បាន​សោយទីវង្គត​ក្នុងព្រះជន្ម​៩០ព្រះវស្សា កាលពី​បី​ឆ្នាំមុន៕





© រក្សាសិទ្ធិដោយ thmeythmey.com