អន្តរជាតិ
ស្ត្រី​ម្នាក់​ធ្លាប់​រួមភេទ​ជាមួយ​ប្រុស ១២ នាក់​ដោយមាន​ការយល់​ព្រម​ពី​ប្ដី​របស់​នាង
15, Apr 2015 , 10:00 am        
រូបភាព
ដោយ:

ស្ត្រី​អ្នកកាសែត​ឯករាជ្យ​អាមេរិក​ម្នាក់ ធ្លាប់បាន​រួមភេទ​ជាមួយ​បុរស​ប្លែក​មុខ និង​មិន​ធ្លាប់​ស្គាល់​ចំនួន ១២ នាក់ ក្នុងអំឡុងពេល​នៃ​បេសកកម្ម​របស់​នាង​នៅ​ទីក្រុង Las Vegas ខណៈពេលដែល​នាង​ត្រូវ​បានទទួល​ការអនុញ្ញាត​ពី​ប្ដី​របស់​នាង។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត new york post ។



ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា អ្នកស្រី​Robin Rinaldiជា​អ្នកកាសែត​ឯករាជ្យ​ម្នាក់ ហើយ​បច្ចុប្បន្ន​នាង​មាន​អាយុ ៥០ ឆ្នាំ​ហើយ ប៉ុន្តែ​នាង​បាន​ចែករំលែក​ពី​ពិសោធន៍​មួយ នៃ​ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដែល​នាង​មិន​ធ្លាប់​ស្គាល់​ចំនួន១២ រូប កាលពី​ពេលដែល​នាង​មាន​វ័យ ២៣ ឆ្នាំ។

នៅក្នុង​សៀវភៅ​មួយ​ក្បាល​របស់​នាង​ដែលមាន​ចំណងជើង​ថា «The Wild Oats Project,» នាង​Robin បាន​និយាយថា ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុសចម្លែកៗ គឺជា​ក្តីរំភើប​រីករាយ​មួយ​សម្រាប់​នាង ប៉ុន្តែ​ខ្ញុំ​មិនដែល​គេង​ជាមួយ​មនុស្ស​ប្រុសដដែលៗនោះទេ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ការ​ភ្លក់​រសជាតិ​បុរស​ប្លែក ដោយមាន​ការយល់ព្រម​ពី​ប្ដី​របស់​នាង​នោះ។
នាង​បាន​ឲ្យ​ដឹង​ទៀតថា ជាធម្មតា​ក្នុង​រយៈពេល ពីរ​ឬ​បី​នាទី​បន្ទាប់ពី​ដៃគូ​រួមភេទ​របស់​នាង​ចេញពី​បន្ទប់ នាង​តែង​ផ្ញើ​សារ​ទៅប្រាប់​ប្តី​របស់​នាង គឺ​លោក Scott ថា នាង​បាន​គេង​ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ទៀតហើយ។ បន្ទាប់មក​នាង​បាន​និយាយ​ពាក្យ​រាត្រីសួស្ដី​ទៅកាន់​ប្ដី​របស់​នាង ហើយ​លោក Scott បាន​ផ្ញើ​សារ​ត្រឡប់មកវិញ​ថា​មិន​អី​ទេ រាត្រីសួស្ដី​ប្រពន្ធ​សំលាញ់។

នាង​Robin ក៏បាន​បញ្ជាក់​ផងដែរ​ថា នាង​មិនមែនជា​មនុស្ស​ស្រី​ដែល​ល្អ​ម្នាក់​នោះទេ គឺ​នាង​ធ្លាប់​រួមភេទ​ជាមួយ​មិត្ត​ប្រុស​បីនាក់​រួចមកហើយ មុនពេល​បាន​ស្គាល់ និង​រៀបការ​ជាមួយ​លោក Scott ហើយ​រស់នៅ​ជាមួយគ្នា​បាន ១៨ ឆ្នាំ​មកហើយ។

មូលហេតុ​ដែល​នាំ​ឲ្យ​នាង Robinរួមភេទ​ជាមួយ​មនុស្ស​ប្រុសប្លែកៗយ៉ាង​ដូច្នេះ គឺ​ដោយសារតែ​នាង​ចង់បាន​បទពិសោធន៍ បន្ទាប់ពី​នាង​បាន​ចូល​មើល​អត្ថបទ​មួយ ដែល​គេ​បង្ហោះ​នៅលើ​គេហទំព័រ nerve.com ដែលមាន​ចំណងជើង​ថា «ស្រី្ត​ល្អ​ត្រូវ​ស្វែងរក​បទពិសោធន៍»៕


© រក្សាសិទ្ធិដោយ thmeythmey.com