ជាតិ
លោក ហ៊ុន សែន ៖ មន្ត្រី​CPPនឹងត្រូវ​ទទួល​ប្រាក់បៀវត្ស​លើស​មន្ត្រីរាជការ ៣០ភាគរយ
25, Mar 2015 , 4:54 pm        
រូបភាព
 
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និង​លោក សាយ ឈុំ ប្រធានស្ដីទី​ព្រឹទ្ធសភា ក្នុងការ​រៀបចំ​ប្រាក់បៀវត្ស​សម្រាប់​មន្ត្រី​គណបក្ស​របស់ខ្លួន ឲ្យ​លើស៣០ភាគរយ ពី​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំង​ប្រដាប់ នៅក្នុង​អំឡុងពេល​ខែមេសា​ខាងមុខនេះ ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ « អំពី​បញ្ហា​ទាក់ទង​បៀវត្ស​របស់​មន្ត្រី​គណបក្ស​ប្រជាជន ដែល​ពីមុនមក​គឺ​តែងតែ​ខ្ពស់ជាង​មន្ត្រី​ធ្វើការ​ខាង​រដ្ឋ ព្រោះ​គ្នា​គ្មាន​ប្រាក់​ចូល​និវត្ត គ្មាន​ប្រាក់​អ្វី​នៅ​ថ្ងៃក្រោយ​ឯណា។

ដូចនេះ​ក្រែង​ខាង​គណបក្ស​មិនបាន​ចាប់អារម្មណ៍​ទាន់ពេល ខ្ញុំ​ក៏​វាយ​ថា​ខែមេសា​នេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នឹង​ឡើង​បៀវត្ស ដូច្នេះ​មន្ត្រី​បក្ស​ដែល​ធ្វើការ​ពេញ​ម៉ោង ក៏ត្រូវ​ទទួល​បៀវត្ស ដំឡើង​បៀវត្ស ហើយក៏​ត្រូវ​ខ្ពស់ជាង​មន្ត្រីរាជការ ៣០ភាគរយ » ។ការ​ថ្លែង​បែបនេះ​គឺធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​ជំនា​ន់ទី១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ។
ស្ដាប់​សំឡេង៖







© រក្សាសិទ្ធិដោយ thmeythmey.com