ជាតិ
យុវជននឹងជជែកគ្នាពីប្រយោជន៍ និងផលប៉ះពាល់នៃសមាហរណកម្មអាស៊ាន
×
គណៈកម្មការរៀបចំសមាជយុវជនកម្ពុជា ដែលមានសមាគម យុវជន និងបណ្តាញយុវជន នឹងរៀបចំវេទិកាយុវជនកម្ពុជា ស្តីពី«អនាគតយុវជនកម្ពុជា នៅក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥» នៅថ្ងៃទី២៩ មីនាខាងមុខនេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ ចាប់ពីម៉ោង៧និង៣០នាទីដល់ម៉ោង១២ថ្ងៃត្រង់។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ជាវេទិការដល់យុវជនកម្ពុជាពិភាក្សា និងលើកឡើងពីកង្វល់របស់ខ្លួនចំពោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងដើម្បីប្រមូលគំនិតយោបល់យុវជន ដាក់ជូនរាជរដ្ឋាភិបាលថ្នាក់ជាតិ និងរដ្ឋាភិបាលអាស៊ានធ្វើការដោះស្រាយនៅក្នុងជំនួបរបស់រដ្ឋាភិបាលអាស៊ាន នៅក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងខែមេសាខាងមុខនេះ ។
វេទិកានេះ ក៏ជាឱកាសរបស់យុវជន សិស្ស និស្សិត និងសាធារណជន បញ្ចេញយោបល់ជុំវិញផលប្រយោជន៍ និងផលប៉ះពាល់នៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com