ពិភពតារា៖ ថន​ លក្ខិណា​ បង្ហើប​ប្រាប់​ពី​តម្លៃ​កែ​ច្រមុះ​និង​មាត់
28, Mar 2015 , 8:45 am        
រូបភាព
ដោយ:


ភ្នំពេញ៖ ពិធី​ការិនី​សម្បូរ​សំណើច ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន កញ្ញា ថន ​លក្ខិណា ដែល​បច្ចុប្បន្ន ត្រូវបាន​គេ​មើលឃើញថា កាន់​តែមាន​សម្រស់​ស្អាត​ជាង​ពេល​មុខ​ឆ្ងាយ​នោះ ក៏​ព្រោះតែ​មួយរយៈ​កន្លងមក​នេះ នាង​បាន​ទៅ​កែ​មាត់ និង​ច្រមុះ​នៅ​បរទេស។



មនុស្ស​ដែលជា​សាច់ញាតិ​ជិតដិត​របស់​កញ្ញា ថន លក្ខិណា បាន​បង្ហើប​ឲ្យ “ថ្មីៗ” ដឹង​កាលពីពេល​កន្លងទៅនេះ​ថា លក្ខិណា បាន​កែ​មាត់ និង​ច្រមុះ​ដើម្បី​លើក​សម្រស់​មុខ​មួយកម្រិត​ទៀត​នៅឯ​ប្រទេស​ថៃ។

ប្រភព​ដដែល​បន្តថា គាត់​បាន​ជូន លក្ខិណា ទៅ​ប្រទេស​ថៃ​ក្នុងអំឡុង​ប៉ុន្មាន​ខែ​មុន ដើម្បី​កែ​មាត់ ដែល​ក្នុងតម្លៃ​ជាង​មួយ​ពាន់​ដុល្លារ។ ទោះយ៉ាងណា ប្រភព​ដដែល​បញ្ជាក់ថា ក្រោយមក​រំលង​បាន៣ ទៅ៤ខែ លក្ខិណា បាន​ឲ្យ​នាង​ជូនទៅ​កែ​ច្រមុះ​ទៀត ដែល​ក្នុងតម្លៃ​ជាង​មួយ​ពាន់​ដុល្លារ​ដូចគ្នា។ សរុបទៅ ទាំង​មាត់ និង​ច្រមុះ គឺ លក្ខិណា បាន​ចំណាយ​អស់បី​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក៕


© រក្សាសិទ្ធិដោយ thmeythmey.com