អន្តរជាតិ
នយោបាយអន្តរជាតិ
១២ ចំណុចដែលបង្ហាញថា លោក ពូទីន ជាបុរសខ្លាំងរបស់រុស្ស៊ីនិងពិភពលោក
×
ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនត្រូវបានទស្សនាវដ្តី Forbesផ្ដល់ចំណាត់ថ្នាក់ជាបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកធៀបជាមួយនឹងសមភាគី ដែលជាមេដឹកនាំពិភពលោកផ្សេងទៀតដូចជា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ានិងលោកស៊ីជីនពីងប្រធានាធិបតីចិន ជាដើមនោះ។
លោកពូទីន គឺជាមេដឹកនាំដ៏មានឥទ្ធិពលទាំងនៅក្នុងប្រទេសរុស្ស៊ី និងនៅលើពិភពលោក ដោយសារតែលោក មានលក្ខណៈពេលសេសជាច្រើន ដែលធ្វើឲ្យគេអាចវាយតម្លៃពីអំណាចរបស់បុរសខ្លាំងម្នាក់នេះ។
ខាងក្រោមនេះគឺជាចំណុចចំនួន ១៥ ដែលបង្ហាញថា លោកវ្ល៉ាឌីមៀរពូទីន គឺជាបុរសខ្លាំងរបស់រុស្ស៊ី និងនៅលើពិភពលោក៖
ទី១៖ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យលោកពូទីនបានចំណាយពេល ១៦ ឆ្នាំ ធ្វើជាមន្ត្រីស៊ើបការណ៍សម្ងាត់KGB ។
ទី២៖ លោកពូទីនបានទទួលសញ្ញាបត្រយូដូខ្សែក្រវ៉ាត់ខ្មៅប្រាំមួយជាន់និងខ្សែក្រវ៉ាត់ខ្មៅពីរជាន់ពីក្លឹបការ៉ាត់តេkaikanKyokushin។
ទី៣៖ ក្រុមប្រឹក្សាខ្ពស់នៃអ្នកជិះម៉ូតូធំរុស្ស៊ី បានបោះឆ្នោតជាឯកច្ឆន្ទឲ្យលោកធ្វើជាប្រធានកិត្តិយសហើយបានដាក់ឈ្មោះឲ្យលោកថា«អ្នកពិឃាត»។
ទី៤៖ លោកពូទីនអាចបើកឡានរថយន្តFormula One របស់ក្រុមហ៊ុន Renault រហូតដល់ល្បឿនអតិបរមា ១៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ទី៦៖ លោកពូទីនជាកីឡាករវាយកូនគោលលើទឹកកកដ៏ពូកែម្នាក់ ហើយកាលពីឆ្នាំ២០១១ លោកបានដឹកនាំក្រុមរុស្ស៊ី ប្រកួតមិត្តភាពជាមួយក្រុមប្រទេសហ្វាំងឡង់។
ទី៧៖ ក្រៅពីកីឡា លោក ពូទីន ក៏ជាអ្នកស្ទូចត្រីដ៏ពូកែ និងចូលចិត្តកាន់កាំភ្លើងដើរប្រម៉ាញ់នៅក្នុងតំបន់Tuvaភាគខាងត្បូងស៊ីបេរីផងដែរ ។អតីតប្រធានាធិបតីអាមេរិក លោក Bush ធ្លាប់បានបបួលលោកពូទីន ទៅស្ទូចត្រីនៅរដ្ឋ Maine ដែលពេលនោះ លោកពូទីនអាចស្ទូចបានត្រីជាច្រើន ខណៈលោក Bush ស្ទូចត្រីមិនបានសូម្បីតែមួយក្បាល។
ទី៨៖ កាលពីឆ្នាំ ២០០៩ ក្នុងពេលដែលលោកមានវ័យ ៥៦ ឆ្នាំ លោក ពូទីន អាចប្រើដៃហែលទឹកបឹងទឹកកកនៅតំបន់ស៊ីបេរី បានយ៉ាងងាយ ខណៈពេលដែលជើងរបស់គាត់មិនអាចកម្រើកបាននោះ។
ទី៩៖ លោកពូទីនអាចបើកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ TupolevTu-160បានយ៉ាងស្ទាត់ជំនាញនៅមុនពេលបើកវគ្គបណ្តុះបណ្តាបេសកកម្មប្រយុទ្ធមួយ។
ទី១០៖ លោក ពូទីន បានដឹកនាំក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើបេសកកម្មស្រាវជ្រាវលើសត្វកម្រជាច្រើន ដូចជាខ្លា ខ្លាឃ្មុំទឹកកកតំបន់ប៉ូល និងត្រីបាឡែនពណ៌ប្រផេះជិតផុតពូជ ជាដើម។
ទី១១៖ កាលពីឆ្នាំ ២០១១ លោក ពូទីន ធ្លាប់បានដឹកនាំក្រុមមុជទឹកមួយក្រុម ដើម្បីមុជទឹកក្នុងបឹងបុរាណមួយ នៅឧបទ្វីបTaman ដើម្បីធ្វើកំណាយបុរាណវិទ្យា។ បេសកកម្មរបស់លោកគឺទទួលបានជោគជ័យ គឺលោក ពូទីន បានប្រមូលវត្ថុបុរាណជាច្រើនៅកប់នៅបាតបឹងនោះ។
ទី១២៖ មានថ្ងៃមួយ កាលពីពេលដែលគ្រូបង្វឹកយូដូរបស់គាត់បានស្លាប់លោកពូទីនបានដើរលើផ្លូវតែម្នាក់ឯង ដោយគ្មានកងសន្ដិសុខការពារគាត់នោះទេ ដោយលោកបានដើរតាមផ្លូវមួយតែម្នាក់ឯងដោយមិនខ្លាចអ្វីនោះឡើយ ដើម្បីជាការកាន់ទុក្ខដល់គ្រូរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com