ព័ត៍មានសុខភាព
សុខភាព៖ ធ្វើ​ដូចម្តេច​ទើប​អាចមាន​ភាព​សុខ​ស្រួល​ពេញ​រាងកាយ​បាន?
07, Mar 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការរួម​ភេទ​ដែលមាន​រយៈពេល​យូរ​ដើម្បីអោយ​ទទួលបាន​ការ​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែ​ស្រួល និង​ខ្លាំងក្លា​នោះ​ស្តាប់​មើលទៅ​គួរអោយ​តក់ស្លុត​ណាស់ ប៉ុន្តែ​ការប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួន​ពី​ការអនុវត្តន៍​បែបបូរាណៗអាច​នឹងធ្វើ​អោយ​ការ​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​របស់​អ្នក​កើតឡើង​ពេញ​រាងកាយ​តែម្តង និង​អាចធ្វើ​អោយមាន​អារម្មណ៍​ស្រណុក​សុខ​ស្រួល​ចាប់ពី​ចុង​ម្រាម​ដៃដល់​ម្រាមជើង​ឯណោះ។



តើ​មាន​នរណា​ខ្លះ​ដែល​មិន​ចង់បាន​អារម្មណ៍​បែបនេះ​ទៅ?

គិត​អោយ​ធំ
ចូរ​ឈប់​ផ្តោត​សំខាន់​តែ​រឿង​ដែល​អ្នក​នឹងមាន​អារម្មណ៍​ចំពោះ​តំបន់​ក្រោម​ខ្សែក្រវ៉ាត់​ទៅ។ ចូរ​ស្រមើស្រមៃ​ថា រាល់​ថាមពល​ទាំងអស់​កំពុងតែ​ធ្វើដំណើរ​រត់តាម​ឆ្អឹង​កង​ខ្នង, ចេញពី​ដើមដៃ​ចុះទៅ​ប្រអប់ដៃ និង​ហូរ​ចូលទៅក្នុង​ផ្នែក​ខ្ពស់បំផុត​នៃ​ក្បាល​របស់​អ្នក។ នៅពេល​អ្នកសិក្សា​ដឹង​អំពី​រឿង​នេះហើយ អ្នក​អាចនឹងទទួល​បាន​ថាមពល​សិច​កាន់តែច្រើន​ដើម្បី​ប្រតិបត្តិការ​សិច​បាន​យ៉ាង​ល្អ។

ដកដង្ហើម
វា​គឺជា​រឿង​ធម្មជាតិ​ទេ​ក្នុងការ​ទប់​មិន​ដកដង្ហើម​នៅពេល​អ្នក​ឈាន​ជិត​ដល់​ចំណុចកំពូល​ហើយ​នោះ។ ប៉ុន្តែ​អ្នកនឹង​មាន​អារម្មណ៍​សុខ​ស្រួល​កាន់តែខ្លាំង​ជាងនេះទៀត​បើសិនជា​អ្នក​ដកដង្ហើម​ចេញចូល​បានជ្រៅ។ ដើម្បី​ដឹង​ពី​ប្រសិទ្ធភាព​វា ចូរ​អនុវត្ត​ក្នុងពេល​អ្នកសម្រេច​កាម​ដោយ​ដៃ ឬ​ខ្លួនឯង។

ការស្រែក ឬ​ថ្ងូរ
ដៃគូរ​អ្នកនឹង​យល់ថា​មាន​មោទនៈភាព​ណាស់ ប៉ុន្តែ​វា​មិនមែន​គ្រាន់តែ​ជាការ​ពេញចិត្ត​របស់គេ​ប៉ុណ្ណោះ​ឡោះ​យ។ ក្នុង​ទ្រឹស្តី​នៃ​ការ​រួមភេទ​ដែលមាន​រយៈពេល​យូរ​ដើម្បីអោយ​ឈានដល់​ចំណុចកំពូល​បាន​យ៉ាង​ល្អ​នោះ​គឺថា មាន​មជ្ឈមណ្ឌល​ថាមពល ៧កន្លែងផ្សេងៗគ្នា​ក្នុង​រាងកាយ​ដូចជា៖ តំបន់​ប៉េ​រី​ណេ, ក្បាលពោះ​ផ្នែក​ខាងក្រោម, ពោះ​ផ្នែក​ខាងលើ, បេះដូង, ទ្រូង, ថ្ងាស់, និង​ផ្នែក​ខាងលើ​ក្បាល។ កាលណា​បង្កើត​សម្លេង​បាន​កាន់តែខ្លាំង ថាមពល​សិច​ដែល​កើតចេញពី​មជ្ឈមណ្ឌល​ថាមពល​ទាំងនេះ​ក៏​កាន់តែច្រើន​ដែរ។

ហាត់​ក្បាច់ Kegel
ការ​រឹត និង​បន្ធូរ​សាច់ដុំ Pubococcygeus Muscle (ជា​សាច់ដុំ​មួយ​ដូចគ្នា​នឹង​ប្រើ​សម្រាប់​ទប់ទឹក​នោម​កុំអោយ​ហូរ​ចេញ​ដែរ) យឺតៗ និង​ចង្វាក់​ញ៉ាប់​ញ័រ​នៃ​ការ​រួមភេទ​កាន់តែខ្លាំង​នឹង​ជួយ​អោយ​ការឈាន​ដល់​ភាពស្រណុកសុខស្រួល​រប​ស់​អ្នកមាន​រយៈពេល​បាន​កាន់តែ​យូរ និង​ខ្លាំងក្លា៕

ផ្តល់សិទ្ធិ​ដោយ​គ្រូពេទ្យ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com