ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រឡាន​ខេត្តក្រចេះ​ប្រើ​ឫស្សី​ខ្មែរ តែ​នាំ​អង្ករដំណើប​មួយផ្នែក​ពី​ប្រទេស​ឡាវ
28, Mar 2015 , 7:45 pm        
រូបភាព
ខេត្តក្រចេះ៖ លោក ឡេង ចន្ថា អាយុ៥៥ឆ្នាំ ជា​អ្នកលក់​ក្រឡាន​ម្នា​ក់នៅ​ក្រុង​ក្រចេះ​ដាក់​ម៉ាក ផល្លា  បាន​មានប្រសាសន៍ថា គ្រួរ​សារ​របស់លោក​បាន​លក់​នំក្រឡាន​អស់​រយៈពេល​ប្រមាណ​ជា១៥ឆ្នាំ​មកហើយ ហើយ​អាច​ទទួលបាន​ប្រាក់ចំណេញ​រហូតដល់​ទៅដល់​ជិត១ពាន់​ដុល្លារ​ក្នុង១ខែ។



លើ​ល​ពីនេះ​ទៅទៀត លោក ឡេង ចន្ថា ដែល​ត្រូវជា​ស្វាមី​អ្នកស្រី ផល្លា អ្នកលក់​ក្រឡាន​ធំជាងគេបង្អស់​នៅក្នុង​ខេត្តក្រចេះ បាន​ពន្យល់​ពី​ការធ្វើ​នំក្រឡាន​អោយមាន​រសជាតិ​ឆ្ងាញ់​របស់​អ្នក​ខេត្តក្រចេះ​យ៉ាង​ដូច្នេះ​ថា៖«ពេលធ្វើ​នំក្រឡាន ត្រូវមាន​សណ្តែក ប្រើ​អង្ករដំណើប​សុទ្ធ និង​ប្រើ​ខ្ទិះដូង​សុទ្ធ មិនត្រូវ​លាយ​កាកដូង​ទេ។ បន្ទាប់មក​យក​វា​ទៅ​ដុត មិនមែន​យកទៅ​ស្ងោរ ឬ​ចំហុយ​នោះទេ»។ប៉ុន្តែ អ្នកលក់​ក្រឡាន​នៅ​ខេត្តក្រចេះ​ទាំងអស់ បាន​ទិញ​អង្ករដំណើប​ពី​ប្រទេស​ឡាវ ព្រោះ​វា​សុទ្ធ​ល្អ​ជាង​អង្ករដំណើប​របស់​ខ្មែរ និង​ប្រើ​បំពង់​ឬ​ស្សី​របស់​ខ្មែរ។ យីហោ​ម៉ាក ផល្លា លក់​ក្រឡាន​ជា​មធ្យម​អស់៦៥០គីឡូក្រាម​ក្នុង១ថ្ងៃ។ ក្រឡាន១គីឡូក្រាម​ថ្លៃ៦ពាន់​រៀល។ ក្រឡាន​ខេត្តក្រចេះ គឺជា​ក្រឡាន​ដែល​ឆ្ងាញ់​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា។

ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ជាមួយនឹង​លោក ឡេង ចន្ថា អ្នកលក់​ក្រឡាន​នៅ​ក្រុង​ក្រចេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com