ជាតិ
រូបត្លុក
នៅពេលដែលដុល្លារទិញទឹកចិត្តវេជ្ជបណ្ឌិត…!
×
ភ្នំពេញ៖ កាលពីពេលមុន វេជ្ជបណ្ឌិតមានសិទ្ធិប្រើប្រាស់ថ្នាំសម្រាប់អតិថិជនទៅតាមការយល់ ឃើញរបស់ខ្លួន។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថា វេជ្ជបណ្ឌិតមួយចំនួន ដោយសារឥទ្ធិពលប្រាក់ដុល្លារ ហាក់បីដូចជាលែងមានសិទ្ធិសម្រេចដោយខ្លួនឯង។ ដោយសារការប្រជែងគ្នារវាងក្រុមហ៊ុនផលិតថ្នាំពេទ្យ និងក្រុមហ៊ុនផលិតថ្នាំពេទ្យ វេជ្ជបណ្ឌិតមួយចំនួនត្រូវបានទាក់ទាញដោយក្រុមហ៊ុនផលិតថ្នាំពេទ្យអោយជួយលក់ថ្នាំ ឬជួយចេញវេជ្ជបញ្ជាដើម្បីទិញថ្នាំនៃក្រុមហ៊ុនរបស់ពួកគេ ហើយជាថ្នូរមកវិញ វេជ្ជបណ្ឌិតទាំងនោះ ទទួលបានកុំមីស្យុងដ៏គួរជាទីលើកទឹកចិត្ត។ ផលវិបាកនៃបញ្ហានេះ គឺថា វេជ្ជបណ្ឌិតមួយចំនួនអាចបង្ខំចិត្តប្រើប្រាស់ថ្នាំមិនសូវមានគុណភាពនៃក្រុមហ៊ុនមិនសូវល្បីឈ្មោះដើម្បីតែប្រាក់ រីឯ អ្នករងគ្រោះ គឺអ្នកជំងឺ។ មានជំងឺហើយលេបថ្នាំខ្វះគុណភាពទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com