ព័ត៍មានសុខភាព
សុខភាព៖ របៀប​តាមដាន​ការ​ឈានដល់​ចំណុចកំពូល​ពេល​រួមភេទ
29, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ការ​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​ច្រើនតែ​បណ្តាលមកពី​ការ​ភ្ញោ​ច​ទៅលើ​ប្រដាប់ភេទ។ ការ​ឈានដល់​ចំណុចកំពូល​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​សរសៃប្រសាទ​បញ្ជា​អ​ឆន្ទៈ (ប្រព័ន្ធ​សរសៃប្រសាទ​ដែល​បញ្ជា​ដោយ​ខ្លួនឯង) មានន័យថា ជាស​ញ្ញា និង​សកម្មភាព​រាងកាយ​ដែល​កើតឡើង​ក្នុងពេល​ឈានដល់​ចំណុច​មិន​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ឆន្ទៈ។ ការ​ឈានដល់​ចំណុចកំពូល​ទាំង​បុរស និង​ស្ត្រី​គឺជា​អារម្មណ៍​នៃ​ការសប្បាយរីករាយ​មួយ​ព្រមទាំង​ជា​សញ្ញាផ្សេងៗទៀតផង​ដែរ ដូច​ជាការ​កន្ត្រាក់​សាច់​ដុំ​ជាដើម។ ខាងក្រោម​នេះ​គឺជា​ដំណាក់កាល​ទាំង​បួន​ដែល​រៀបរាប់​ពី​អារម្មណ៍​នៃ​ការ​ឈានដល់​ចំណុចកំពូល​នៃ​ការរួម​ភេទ​របស់​មនុស្ស​ទាំង​ពីរភេទ។



ជំហាន​ទី១
ចូរ​យល់ដឹង​អំពី​ការប្រែប្រួល​ជាច្រើន​ដែល​កើតឡើងភ្លាមៗមុនពេល​ឈានដល់​ឈានដល់​ចំណុចកំពូល។ មុនពេល​ឈានដល់​ចំណុចកំពូល បុរស​នឹងមាន​អារម្មណ៍​ថា​ឈឺឆៀបៗនៅ​បំពង់​បង្ហួរនោម​ដែល​វា​ច្រើនតែ​បញ្ជាក់​ពី​អារម្មណ៍​ស្រដៀង​គ្នា​នឹង​ការចង់​នោម​អញ្ចឹង។ ចំពោះ​ស្ត្រី ប​បេ​រ​ទ្វារមាស​ខាងក្រៅ​របស់​ពួកគេ​នឹង​កាន់តែ​ខ្មៅ បន្ទាប់មក​ផ្នែក​មួយ​ភាគបី​ខាងក្រៅ​របស់​ទ្វារមាស​នឹង​រួម​តូច​ព្រោះតែ​ទ្វារមាស​ទាំងមូល​រីក​ទំហំ ហើយ​នោះ​ក៏​ជា​ដំណើរការ​នៃ​ការ​ឈានដល់​ចំណុចកំពូល​ផងដែរ។

ជំហាន​ទី២
ចូរ​ដឹង​អំពី​ការ​កន្ត្រាក់​សាច់ដុំ។ ខណៈពេលដែល​អ្នក​គឺជា​មនុស្ស​បុរស ឬ​មនុស្ស​ស្រី ការ​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ​មានការ​ចូលរួម​ពី​ការ​កន្ត្រាក់​សាច់ដុំ​ជាច្រើន។ សម្រាប់​បុរស ការ​កន្ត្រាក់​សាច់ដុំ​កើតឡើង​លើ​សាច់ដុំ​ខ្ជឹប, ជាពិសេស​ប្រូ​ស្តា​ត និង​សាច់ដុំ​ក្នុង​លិង្គ​តែម្តង។ ខណៈពេលដែល​អ្នក​មិន​អាចមាន​អារម្មណ៍​ដឹង​ពី​សាច់ដុំ​ទាំងនេះ​ធ្វើ​ចលនា វា​នឹង​ធ្វើអោយ​អ្នក​មើលឃើញ​លទ្ធផលរ​បស់​វា​បាន​តាមរយៈ​ការបាញ់​ទឹកកាម​ចេញ។ ការបាញ់​ទឹកកាម​កើតឡើង​ពី​ការបញ្ចេញ​ទឹកកាម​ចេញពី​ចុង​លិង្គ ហើយ​វា​ក៏​ជា​សញ្ញា​បញ្ជាក់​យ៉ាង​ងាយ​ថា​បុរស​នោះ​ឈានដល់​ចំណុចកំពូល​នៃ​ការរួម​ភេទ​ហើយ។ ចំពោះ​ស្ត្រី​វិញ ពួកគេ​នឹង​មានការ​កន្ត្រាក់​សាច់ដុំ​រន្ធ​គូថ, ស្បូន, ទ្វារមាស និង​សាច់ដុំ​អាង​ត្រគៀក។

ជំហាន​ទី៣

ចូរ​រកមើល​រលក​នៃ​ការសប្បាយ។ ការ​ឈានដល់​ចំណុចកំពូល​មាន​ទំនាក់ទំនង​ជាមួយនឹង​ការឡើង​ស្រឺ​តភ្លាមៗនៃ​អារម្មណ៍​សប្បាយរីករាយ ដោយ​អារម្មណ៍​ធម្មជាតិ​មួយ​នេះ​មានលក្ខណៈខុសៗគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ វា​កើត​ឡើងលើ​មនុស្ស​ទាំងពីរ​ភេទ​តែ​ក្រោយពេល​ឈានដល់​ចំណុចកំពូល​ប៉ុណ្ណោះ។

ជំហាន​ទី៤

ចូរ​តាមដាន​ចង្វាក់បេះដូង និង​សម្ពាធ​ឈាម។ ក្នុងពេល​ឈានដល់​ចំណុចកំពូល ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​នឹង​កើនឡើង។ ដូច្នេះ​បើសិនជា​អ្នកមាន​រលក​នៃ​ការសប្បាយ​ខ្លាំងក្លា​ផ្សំគ្នា​នឹង​ការ​កន្ត្រាក់​សាច់ដុំ និង​ចង្វាក់បេះដូង​លោត​ញាប់​ទៀត​នោះ អ្នក​ពិតជា​ឈានដល់​ចំណុចកំពូល​ហើយ៕


ផ្តល់សិទ្ធិដោយ​គ្រូពេទ្យ​www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com