កីឡាជាតិ
AFC U23៖ យុវ​ជន​កូរ៉េខាងជើងកំពុង​​នាំមុខ​កម្ពុជា ២-០ នៅ​តង់ទីមួយ
29, Mar 2015 , 4:49 pm        
រូបភាព
ក្រុម​កូរ៉េខាងជើង​នាំមុខ​កម្ពុជា ២-០ ក្នុងការ​ប្រកួត​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U-23 Championship នៅ​កីឡដ្ឋាន Rajamangala ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។



កូរ៉េខាងជើង​ដែល​ឈ្នះ​ហ្វីលីពីន ៤-០ កាលពី​ថ្ងៃ​សុក្រ​កន្លងមក បាន​បើក​ការ​វាយ​សម្រុក​លើ​កម្ពុជា​តាំងពី​វិនាទី​តំបូង។ នៅ​នាទី ទី១៥ ខ្សែប្រយុទ្ធ Ho Myong Chol បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ ហើយ​កីឡាករ​រូបនេះ ត្រូវបាន​ដាក់ជំនួស​ដោ​យ Jo Kwang នៅ​នាទី ទី៣៥ ។

នៅ​នាទី ទី៣៨ ខ្សែប្រយុទ្ធ Kim Ju Song បាន​បន្ថែម​គ្រាប់​ទី​ពីរ​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Ra Pong Gi។ ឱកាស​តែមួយគត់​របស់​កម្ពុជា គឺ​កើតឡើង​នៅក្នុង​នាទី ទី២២ ប៉ុន្តែ​ប្រធាន​ក្រុម​ប្រាក់ មុន្នី ឧ​ត្ត​ម បាន​ស៊ុត​បាល់​ខុស​គោលដៅ។ អ្នក​ចាំទី អ៊ុំ សិរីរ័ត្ន និង​ខ្សែការពារកម្ពុជា មាន​ការមមាញឹក​យ៉ាងខ្លាំងនៅ​រយៈពេល​៤៥​នាទី​ដំបូងនេះ។

ជម្រើស​របស់លោក Lee Tae Hoon មាន៖

ក្រុម​កីឡាករ​កម្ពុជា៖
អ្នកចាំទី៖ អ៊ុំ សេរី​រ័ត្ន
ខ្សែការពារ៖ សឿ​យ វិសាល, សំអឿន ពិដោ, នេន សុធា​រ័ត្ន, ណុប តុលា និង រស់ សំអឿន
ខ្សែបម្រើ៖ សារី ម៉ាត់​ណូ​រ៉ូ​ទីន, ហួយ ផល្លី​ន, ង៉​យ ស្រ៊ី​ន, ផានី អ៊ី​រដ្ឋា
ខ្សែប្រយុទ្ធ៖ ប្រាក់ មុន្នី​ឧ​ត្ត​ម


© រក្សាសិទ្ធិដោយ thmeythmey.com