ពិភព​តារា៖ យក់ ឋិត​រដ្ឋា និយាយ​ពី​ប្រវត្តិ​មុន​ចូល​សិល្បៈ
30, Mar 2015 , 9:53 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារាចម្រៀង​ល្បី​មួយ​ដួង ប្រចាំ​ផលិតកម្ម​ហង្ស​មាស នាង យក់ ឋិត​រដ្ឋា គឺជា​តារាចម្រៀង​ដែលមាន​សំលេង​អំណោយផល​ពី​ធម្មជាតិ ព្រមទាំង​អត្តចរិត​សុភាពរាបសា ផងដែរ។កាល​គ្រា​ដំបូង មុននឹង​ឈាន​ជើង​ចូលដល់​វិថី​សិល្បៈ អ្នកនាង យក់ ឋិត​រដ្ឋា គឺជា​អតីត​សមាជិក​ក្នុង​ក្រុម​ចម្រៀង​មួយ​ប្រចាំ​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នាង​គឺជា​អ្នកចម្រៀង​នារី​ដែល​ពូកែ​ជាងគេ​ក្នុង​ក្រុម​នោះ។ខាងក្រោម​នេះ គឺជា​ប្រវត្តិ​ពិត​របស់​នាង។



រយៈកាល​ក្រោយមក នាង​ក៏បាន​ចេញពី​ផលិត​កម្មនេះ ហើយ​ចេញទៅ​ច្រៀង​ឲ្យ​ផលិតកម្មផ្សេងៗជាច្រើន លុះ​មកដល់​ពេលបច្ចុប្បន្ន​ចុងក្រោយ​នេះ នាង​បាន​ក្លាយជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស ហើយ​ក្លាយជា​តារាចម្រៀង​ឈរ​ក្នុង​លំដាប់​កំពូល​មួយ​ដួង​ដែរ ក្នុងចំណោម​តារាចម្រៀងល្បីៗផ្សេងទៀត ប្រចាំ​ផលិត​កម្មនេះ​ថែម​ទៀតផង។

អ្នកនាង យក់ ឋិត​រដ្ឋា បាន​ចង​ចំណង​ខ្សែ​មេត្រី​ជាមួយនឹង​លោក ឃុំ ប៉ុណ្ណា​ដែ​ត នា​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៦ ដែល​លោក​ក៏​ធ្លាប់ជា​តារាចម្រៀង​ល្បី​មួយរូប​ផងដែរ ហើយ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ បានចាប់ផ្ដើម​ឡើង តាំងតែ​ពី​អ្នក​ទាំងពីរ​បានធ្វើការ​ជាមួយគ្នា ក៏ដូចជា​ច្រៀង​ជាមួយគ្នា​នៅក្នុង​ក្រុម​ចម្រៀង​នា​គ្រានោះ។ មកដល់​បច្ចុប្បន្ន ស្វាមីភរិយា​មួយគូ​នេះ មាន​បុត្រា​ចំនួន២ហើយ ដើម្បី​បំពេញ និង​រឹតបន្តឹង​នូវ​ចំនង​ស្នេ​ហ៏​សុភមង្គល​គ្រួសារ​ទ្វេ​ឡើង​មួយកំរិត​ទៀត។

តារាចម្រៀង យក់ ឋិត​រដ្ឋា បាន​ឆក់យក​នូវ​បេះដូង​ប្រិយមិត្ត ក៏ដូចជា​អ្នកគាំទ្រ​រាប់មិនអស់ មិន​ថា​ចាស់ មិន​ថា​ក្មេង​ឡើយ ហើយ​ពួកគេ​តែងតែ​និយាយ និង​អះអាងថា នាង​គឺជា​មនុស្ស​មួយ​ដែល​ល្អ និង​មិនចេះ​វាយ​ឬ​ក​ឆ្មើងឆ្មៃ​នោះទេ។

ចំពោះ​ប្រភេទ​បទ​ចម្រៀង​វិញ នាង​ចូលចិត្ត​ច្រៀង​បទ​ចម្រៀង​បែប សង់​ទី​ម៉​ង់ ស្លូ មនោសញ្ចេតនា ហើយ​និង បទ​ចម្រៀង​មរតក​ដើម។
យក់ ឋិត​រដ្ឋា មាន​កំពស់ 1.52 m ,ទំងន់​45kg, ពណ៌​ដែល​ចូលចិត្ត គឺ​ពណ៌​ស៕



© រក្សាសិទ្ធិដោយ thmeythmey.com