អន្តរជាតិ
ប្តី​ប្រពន្ធ​ឥណ្ឌា​មួយគូ​ត្រូវ​ប៉ូលីស​ចាប់ខ្លួន ដោយសារតែ​ពួកគេ​រួមភេទ​ក្នុងពេល​កំពុង​ជិះ​ម៉ូតូ
30, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ប្តី​ប្រពន្ធ​មួយគូ​ត្រូវបាន​ប៉ូលីស​ឥណ្ឌា​ចាប់ខ្លួន ក្រោយ​ពេលដែល​ពួកគេ​បានរួម​ភេទ​នៅលើ​ម៉ូតូ ជួល​មួយគ្រឿង ក្នុងខណៈ​ពេលដែល​ពួកគេ​បាន​ជិះ​ម៉ូតូ​មើល​ទេសភាព​តាមផ្លូវ នៅក្នុង​ប្រទេស​ឥណ្ឌា។ ប៉ូលីស​បានចាប់ផ្ដើម​តាមដាន​អ្នក​ទាំងពីរ បន្ទាប់ពី​នយោបាយ​ក្នុងស្រុក​ម្នាក់ បាន​បង្ហោះ​រូបថត​នៃ​ការរួម​ភេទ ក្នុងពេល​ជិះ​ម៉ូតូ​លើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់។



យោងតាម​កាសែត new york daily news រូបភាព​នេះ​បាន​បង្ហាញថា បុរស​ម្នាក់​មិនបាន​ស្លៀកពាក់​អ្វី​ទេ មាន​ពាក់​តែ​អាវយឺត​និង​ស្រោមជើង ជាមួយនឹង​ស្ត្រី​ម្នាក់​អង្គុយ​បញ្ច្រាស់​ជាមួយ​គាត់ នៅលើ​រាន​ខាងមុខ​ម៉ូតូ ហើយ​បាន​លើកជើង​គង​លើ​ភ្លៅ​របស់​បុរស​ម្នាក់​នោះ។

លោក Vishnu Surya Wagh សមាជិកសភា​ម្នាក់​មកពី​គណបក្ស Bharatiya Janata Party បាន​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា មាន​អ្នកបើកបរ​ជាច្រើន​បាន​ចាប់អារម្មណ៍​មនុស្ស​ពីរ​នាក់​នេះ ហើយ​ពួកគេ​បាន​ថតរូប​អ្នក​ទាំងពីរ នៅក្នុង​ពេលដែល​ពួកគេ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​មួយ នៅលើ​ទន្លេ Mandovi នៅ​តំបន់ Goa ។

ក្រោយពេល​ប៉ូលិស​ទទួលបាន​រូបភាព​នេះ ហើយ​បាន​តាមដាន​ប្ដី​ប្រពន្ធ​មួយគូ​នេះ នឹង​បាន​រកឃើញថា ពួកគេ​បាន​ជួល​ម៉ូតូ​មកពី​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដើម្បី​ជិះ​កម្សាន្ត​នៅក្នុង​តំបន់​ខាងលើ។ ក្រោយពេល​ចាប់ខ្លួនបាន ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ បាន​សារភាពថា ពួកគេ​បានរួម​ភេទ​ក្នុងពេល​បើកបរ​ម៉ូតូ។ បន្ទាប់មក​ប៉ូលីស​បាន​ពិន័យ​គូស្នេហ៍​នេះ ជា​ទឹកប្រាក់ ១០០០ រូពី​ឥណ្ឌា ប្រហែល ១៦ ដុល្លារ​អាមេរិក៕



© រក្សាសិទ្ធិដោយ thmeythmey.com