អន្តរជាតិ
ប្រជាជនអស្ត្រាលីស្នើបិទជុំរុំជនអន្តោប្រវសន៍នៅកោះ Nauru
× ប្រជាជនរាប់ពាន់ បានធ្វើការប្រមូលនៅក្នុងទីក្រុងចំនួន១២នៃប្រទេសអូស្ត្រាលីដើម្បីទាមទារ ឲ្យរដ្ឋាភិបាលលោក តូនី អាបូត បញ្ចប់នូវគោលនយោបាយដែលបានដែលអនុវត្តយ៉ាងសាហាវឃោរឃៅទៅលើប្រជាជនដែលសុំសិទ្ធិជ្រកកោន នៅលើកោះ Nauru និង កោះ Manus នៅអូស្ត្រាលី។
យ៉ាងហោចណាស់មានប្រជាជនប្រមាណ១៥,០០០នាក់ បានធ្វើការប្រមូលផ្តុំនៅក្នុងទីក្រុង Melbourne កាលពីថ្ងៃម្សិលមិញនេះ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី តូនី អាបូត បញ្ឍប់ នូវគោលកាណ៍អមនុស្សធម៌ ទៅលើជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅលើកោះ Nauru និង កោះ Manus ។
< ការផ្ទុះការតវ៉ាទ្រង់ទ្រាយធំ របស់ប្រជាជនរាប់ពាន់នាក់ បានធ្វើឡើងដើម្បីប្រឆាំងទៅនឹង គោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលធ្វើការឃុំឃាំងប្រជាជន ដែលសុំសិទ្ធិ ជ្រកកោននៅអូស្ត្រាលី ត្រូវតម្រូវឲ្យទៅរស់នៅលើ កោះដ៏តូចដែលគ្មានផាសុខភា និង ការផ្គត់ផ្គង់ពីរដ្ឋាភិបាលទៀតផង។ បន្ថែមពីនេះក្រុមអ្នកតវ៉ា ក៏បានទាមទារឲ្យលោកនាយករដ្ឋ មន្ត្រី តូនី អាបូត ដោះលែងជនភៀសខ្លួន ដែលកំពុងតែរស់នៅក្នុងមជ្ឈមណ្ឌលជនអន្តោប្រវេសន៍ និង រងនូវការធ្វើទុកបុកម្នេញផងដែរនោះ។
ជាមួយគ្នានេះផងដែរ អតីតជនភៀសខ្លួនម្នាក់ ដែលមកពីអាហ្គានីស្ថាន បានឲ្យដឹងថា រដ្ឋាភិបាល កំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេស តាមរយៈនៃការរំលោភសិទ្ធិមនុស្ស ទៅលើប្រជាជន ដែលសុំសិទ្ធិជ្រកកោន។ដោយឡែក ក្រៅពីការប្រឆាំងពីប្រជាជនអូស្ត្រាលី កាលពីពេលថ្មីនេះ គណកម្មាធិការទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ក៏បានថ្កោលទោសការរំលោភសិទ្ធិមនុស្សមានលក្ខណៈជាប្រពន្ធ័តាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលីផងដែរ។ ជាពិសេសនោះ អង្គការសហប្រជាជាតិ បានចោទប្រកាន់រដ្ឋាភិបាលអូស្ត្រាលី ថាបានបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិដែលអូស្រា្តលី បានចុះហត្ថលេខាចូលជាសមាជិកកន្លងមក។
យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី តូនី អាបូត បានច្រានចោលនូវការប្រកាន់ ដែលថារដ្ឋាភិបាលបានបំពានសិទ្ធិមនុស្សជាលក្ខណៈប្រពន្ធ័ដោយបានធ្វើទុក្ខបុកម្នេញ និង ឃុំឃាំង ទៅលើកុមារនៅលើកោះ Nauru។ លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថាលោក ពិតជាមានការនឿយហត់ចំពោះការចោទប្រកាន់ របស់អង្គការសិទ្ធិមនុស្ស ដែលគ្មានមូលដ្ឋាននេះណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com