សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន ចុះហត្ថលេខា​លើជំនួយឥត​សំណង និង​ក​ម្ចី​សម្បទាន​ជាង២២៨លាន​ដុល្លារអាមេរិក​
30, Mar 2015 , 4:31 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ព្រឹក​ថ្ងៃទី៣០ មីនា​នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ហោ ណាំហុង ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ កំណត់ហេតុ​ពិភាក្សា ស្ដីពី​ពី​ជំនួយឥតសំណង និង​កម្ចីសម្បទាន ក្រោម​អធិបតី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការ​ក្រសួងការបរទេស ។



ជំនួយឥតសំណង​ដែលមាន​ទឹកប្រាក់៤,២៩១លាន​យ៉េន​ឬ​ប្រមាណ៣៥,៩២៩,០១៥លាន​ដុល្លារ គឺ​ផ្ដោតលើ​គម្រោង​ចំនួន៣ រួមមាន៖ គម្រោង​កែលម្អ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង។ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​គម្រោង​ជំនួយឥតសំណង​បន្ថែម សម្រាប់​គម្រោង​សាងសង់ និង​កែលម្អ​រោងចក្រ​វា​រី​អគ្គិសនី​ខ្នាតតូច​នៅ​ខេត្តរតនគិរី រួមទាំង​គម្រោង​កម្ចីសម្បទាន​ចំនួន២ដែលមាន​ទឹកប្រាក់​ចំនួន២៣,០២៤លាន​យ៉េន​ឬ​ប្រមាណ១៩២,៧៨២,៤៨៤ដុល្លារ ផ្តោតលើ​គម្រោង​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ជំហាន​ទី២និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ៥ «កំណាត់​ផ្លូវ​ពី​ធ្លា​ម្អម-បាត់ដំបង និង​សិរី​សោ​ភ័​ណ្ឌ» ៕



© រក្សាសិទ្ធិដោយ thmeythmey.com