ពីនេះ ពីនោះ
ការជឿជាក់លើខ្លួនឯង ជាកម្លាំងចិត្តសម្រាប់«ទម្លុះរនាំងជីវិត»!
× បុគ្គលដែលជោគជ័យនៅក្នុងជីវិត គឺសុទ្ធតែកើតមកពីសកម្មភាពប្រចាំថ្ងៃ ដែលពួកគេខំតស៊ូប្រឹងប្រែង និងព្យាយាមនាពេលកន្លងមក និងនៅពេលបច្ចុប្បន្ន។ ពួកគេខំតស៊ូ និងព្យាយាមយ៉ាងដូច្នេះ ព្រោះពួកគេម្នាក់ៗមានជំនឿលើខ្លួនឯងថា៖ «ការជឿជាក់លើខ្លួនឯង គឺជាកម្លាំងចិត្តដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ទម្លុះរនាំងជីវិត ដែលតែងតែរារាំងពួកគេ មិនឲ្យឈានទៅដល់ភាពជោគជ័យ និងមិនអាចសម្រេចគោលដៅនៅក្នុងជីវិតបាន»។ នេះមានន័យថា ដរាបណាអ្នកនៅមានជំនឿលើខ្លួនឯង នោះក្តីសង្ឃឹមសម្រាប់ជោគជ័យរបស់អ្នកនៅតែមានជានិច្ច។
បន្ថែមលើសពីនេះ អ្នកត្រូវទទួលស្គាល់ថា នៅលើលោកនេះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយក៏គ្មាននរណាម្នាក់ជោគជ័យដោយគ្មានការព្យាយាម និងខំតស៊ូក្នុងជីវិតនោះដែរ។ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺព្យាយាមខិតខំបំពេញនូវចំណុចខ្វះបន្លោះរបស់អ្នកជាប្រចាំ នោះអ្នកនឹងអាចសម្រេចគោលដៅ និងទទួលជោគជ័យនៅក្នុងជីវិតរបស់អ្នកកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com