ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុ​នៃ​ការ​រលូត​កូន ដែល​គួរតែ​យល់ដឹង
01, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ



ភាគច្រើន​នៃ​ការ​រលូត​កូន ត្រូវបាន​គេ​ជឿថា ត្រូវបាន​បង្កឡើង​ដោយ​បញ្ហា​ហ្សេ​នេ​ទិច ចំពោះ​អំប្រ៊ីយ៉ុង​ដែល​នឹង​ការពារ​ទារក ពី​ការវិវត្ត​ធម្មតា និង​រស់រានមានជីវិត​បាន។ បញ្ហា​នៃ​ហ្សេ​នេ​ទិច​នេះ ជាទូទៅ មិន​ត្រូវបាន​ទាក់ទង​ទៅនឹង​បញ្ហា​ហ្សេ​នេ​ទិច ចំពោះ​ម្តាយ​នោះទេ។



ក្នុងករណី​ដទៃទៀត ជំងឺ​មួយចំនួន អាច​បណ្តាលឱ្យ​រលូត​កូន ហើយ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ផងដែរ។ ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត គឺមាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​រលូត​កូ​នេះ។ ការឆ្លង​មេរោគ ដែល​រាលដាល​ទៅកាន់​សុក រួមមាន​ការឆ្លង​មេរោគ​វីរុស​ជាដើម អាច​បង្កើន​ហានិភ័យ នៃ​ការ​រលូត​កូន​ផងដែរ។
ជាទូទៅ កត្តា​ហានិភ័យ ចំពោះ​ការ​រលូត​កូន​រួមមាន ៖
-    ម្តាយ​មាន​អាយុ​ច្រើន
-    ជក់បារី (លើសពី ១០ ដើម​ក្នុង​មួយថ្ងៃ)
-    ផឹកស្រា ពី​កម្រិត​មធ្យម​ទៅ​ច្រើន
-    ប៉ះទង្គិច​ទៅលើ​ស្បូន
-    ការប៉ះពាល់​ទៅនឹង កាំរស្មី​វិទ្យុសកម្ម
-    ធ្លាប់​រលូត​កូន​ពីមុន
-    ម្តាយ​ធាត់
-    ភាពមិនធម្មតា​នៃ​ស្បូន
-    ប្រើ​ថ្នាំញៀន
-    ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ដែល​មិនមែនជា​ស្តេ​រ៉​អ៊ី​ត ជុំវិញ​ពេល​មាន​ផ្ទៃពោះ។

ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​ម្តង មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ម្តងទៀត ២០ ភាគរយ ខណៈដែល​ស្ត្រី​ដែល​ធ្លាប់​រលូត​កូន​លើសពី ៣ ដង មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​លើសពី ៤៣ ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com