ពីនេះ ពីនោះ
តើ​ពាក្យ «រង, រង់»ប្រើ​ខុសគ្នា​ដូចម្តេច?
27, Nov 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន ច្រើនតែ​ប្រើពាក្យ​ពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។



ទី១ ពាក្យ «រង» ជា​កិរិយាសព្ទ មានន័យថា ទ្រ​ពីក្រោម, ទទួលបន្ទុក, ទស់​ទប់​ការពារ, ទទួល​ទុក្ខវេទនា។ ឧទាហរណ៍៖ យករ​នេស​ដាក់​រង​ឈើហុប, រង​ក្តី​ជួស​គេ, យក​ដំបង​រង​មុខដាវ, រង​ទុក្ខ, រងគ្រោះថ្នាក់។ ប្រសិនជា«នាម»វិញ មានន័យថា ពំនូកដី​ដែល​ពូន​ជា​ភ្លឺ​ដាំដំឡូង​ជាដើម មាន​ជ្រលង​ទាប​ត្រង់​ចន្លោះ។ ឧទាហរណ៍៖ រងដំឡូង, រងត្រាវ, លើក​រង​ខ្ញី, ពូន​រងដំឡូង។

ទី២ ពាក្យ «រង់» ជា​កិរិយាសព្ទ មានន័យថា បង្អង់​ចាំ, ឈប់​បង្អង់។ ឧទាហរណ៍៖ រង់​មួយស្របក់​សិន, រង់ចាំ​បន្តិច​សិន។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com