ពីនេះ ពីនោះ
៣ចំណុច​ដែល​អ្នក​ត្រូវ​ដឹង មុននឹង​កំណត់​គោលដៅ​ជីវិត​ឲ្យ​ជោគជ័យ!
02, Apr 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 
មុននឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ជីវិត អ្នក​ត្រូវ​ដឹង​ពី​គោលដៅ​ជីវិត​របស់​អ្នក​ជាមុនសិន។ ដើម្បី​ដឹង​ពី​គោលដៅ​នៅក្នុង​ជីវិត​របស់​អ្នក គឺ​ទាមទារ​ឲ្យ​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់ ទី១ ត្រូវ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទី២ ដឹង​ពី​ទេ​ព្យ​កោសល្យ និង​ទី៣ ដឹង​ពី​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់ខ្លួន (ដឹង​ពី​ចំណុចខ្សោយ​ហើយ ត្រូវ​ចាប់ផ្តើម​កែ​វា​បន្តិចម្តងៗ រហូត​ឲ្យ​វា​ក្លាយជា​ចំណុចខ្លាំង​របស់​អ្នក​វិញ)។



បន្ទាប់ពី​ដឹង​ចំណុច​ទាំងបី​ខាងលើ​ច្បាស់​ហើយ អ្នក​ត្រូវ​កំណត់​គោលដៅ​ជីវិត​របស់​អ្នក​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បី​ចំណុច​ខាងលើ​នោះ​ឲ្យ​បាន​ច្បាស់​ហើយ​ចាប់ផ្តើម​អនុវត្តន៍​សកម្មភាព​ទាំងនោះ​ទៅតាម​ផែន​ការណ៍​ដែល​អ្នក​បានកំណត់​ឲ្យ​បាន​ជាប់​ជាប្រចាំ នោះ​អ្នកនឹង​ឈានទៅរក​ភាពជោគជ័យ​នៅក្នុង​ជីវិត​របស់​អ្នកជា​បន្តបន្ទាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com