អន្តរជាតិ
ចិន​កំពុង​ពិចារណា​លើ​គម្រោង​សាងសង់​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ​នៅ​ទី​អវកាស
15, Apr 2015 , 3:00 pm        
រូបភាព
ដោយ:

ដើម្បី​បំបាត់​ផ្សែង​អ័ព្ទ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​ដោះស្រាយ​វិបត្តិ​ថាមពល​នៅក្នុងពេល​បច្ចុប្បន្ននេះ ការសាងសង់​រោងចក្រ​ផលិត​ថាមពល ត្រូវបាន​គេ​ផ្លាស់ប្តូរ​ទៅធ្វើ​នៅ​ទី​អវកាស ជំនួស​ឲ្យ​ការសាងសង់​នៅលើ​ដី។ ជាក់ស្ដែង​អ្នកវិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន កំពុងធ្វើការ​ពិចារណា ក្នុងការ​សាងសង់​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ ដែល​ស្ថិតនៅ​ស​ម្ងា​យ ៣៦ ០០០ គីឡូម៉ែត្រ​ពី​ផែនដី។



ស្ថា​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua ស្ថានីយ៍​ថាមពល​អគ្គិសនី​នេះ​នឹង​ត្រូវគេ​ធ្វើជា​យានអវកាស​ដ៏​ទំនើប​មួយ​ដែល​បង្ហោះ​នៅលើ​គន្លង​តារាវិថី ហើយ​យាន​នេះ​គឺមាន​បំពាក់​ទៅដោយ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ដ៏​ធំ​ជាច្រើន។ថា​ពល​អគ្គិសនី​ត្រូវបាន​បំ​លែង​ទៅ​microwaves ឬ ពន្លឺ​ឡាស៊ែរ បន្ទាប់​មកវា​នឹងត្រូវ​បញ្ជូនទៅ​ប្រមូល​ផ្ដុំគ្នា​នៅលើ​ផែនដី។

លោក Wang Xijiបណ្ឌិត្យសភា​ចា​រ្យ​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​របស់​ប្រទេស​ចិន (CAS) និង​ជា​សមាជិក​នៃ​បណ្ឌិតសភា​អន្តរជាតិ​ផ្នែក​អវកាស​បាន​និយាយថា​ការ​ប្រឌិត​យានអវកាស​ដើម្បី​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​Asimov នេះ គឺ​ផ្អែកទៅលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ។ ខណៈពេលដែល អ្នកវិទ្យាសាស្ត្រ​អាមេរិក​លោក Peter Glaser ក៏បាន​ចេញផ្សាយ​អត្ថបទ​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ​មួយ កាលពី​ឆ្នាំ ១៩៦៨ ដោយបាន​អះអាងថា​ពី​លទ្ធភាព​ក្នុងការ​សាងសង់​ស្ថានីយ៍​ថាមពល​ពន្លឺព្រះអាទិត្យ។

បន្ទាប់ពី​បាន​ចំណាយ​ច្រើនជាង​ពាក់កណ្តាល​សតវត្ស​ទៅ​ការស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស​រួចមក​លោក Wang គឺជា​អ្នកតស៊ូ​មតិ​សម្រាប់​ទស្សនទាន​ក្នុងការ​សាងសង់​ស្ថានីយ៍​ប្រភេទ​នេះ។ លោក​បាន​បញ្ជាក់ថា ស្ថានីយ៍​អវកាស​មួយ​ដែល​អាច​សម្រេចបាន​អំណាច​សេដ្ឋកិច្ច​ដ៏​ធំ​ត្រូវតែមាន​ទំហំ​នៃ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ចាប់ពី ៥ ទៅ ៦ គីឡូម៉ែត្រ​ការ៉េ។ នេះ​គឺ​មានន័យថា ប្រហែលជា​មនុស្ស​នៅលើ​ផែនដី​អាច​មើលឃើញ​ស្ថានីយ៍​នេះ​នៅលើ​មេឃ​នៅពេល​យប់ ដែល​វា​ហាក់ដូច​ផ្កាយ​មួយ​ដួង​ផងដែរ​នោះ។

លោក Wang ក៏​ធ្លាប់បាន​សរសេរ​របាយ​ការណ៍​មួយ កាលពី​ឆ្នាំ ២០១០ ថា​ប្រទេស​ចិន​គួរតែ​សាងសង់​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ នៅលើ​ទី​អវកាស​មួយ​នៅ​ចន្លោះ​ឆ្នាំ ២០៣០និង​សាងសង់​ស្ថានីយ៍​អវកាស​មួយ​នៅ​ឆ្នាំ ២០៥០។

គម្រោង​សាងសង់​ស្ថានីយ៍​ថាមពល​នៅលើ​អវកាស​នេះ គឺ​វា​ត្រូវការ​យានអវកាស​មួយ​ដែល មាន​ទម្ងន់​ជាង ១០ ០០០ តោន​ក៏ប៉ុន្តែ​យានអវកាស​ភាគច្រើន​អាច​ផ្ទុក​ទម្ងន់​បានតែ​ជាង១០០ តោន ឬ​ទាប​ជាង​នេះ​នៅលើ​គន្លង​ផែនដី។ចំណែក លោក Li Ming អនុប្រធាន​បណ្ឌិតសភា​បច្ចេកវិទ្យា​អវកាស​ចិន​បាន​និយាយថា ប្រទេស​ចិន​នឹង​សាងសង់​ស្ថានីយ៍​អវកាស​មួយ​នៅ​រង្វង់​ឆ្នាំ ២០២០ ៕



© រក្សាសិទ្ធិដោយ thmeythmey.com