អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​មិនអាច​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​បានទេ
01, Apr 2015 , 8:15 pm        
រូបភាព
ដោយ:

 
រដ្ឋាភិបាល​ម៉ាឡេស៊ី​ច្រានចោល​ញ្ញ​តិ្ត​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​សហ​ព​ន្ធ័​ក្នុងការ​លើកលែងទោស​មេ​ដឹក​បក្សប្រឆាំង​លោក​អាន់​វើ​រ​អ៊ី​ប្រា​ហិម​ដែល​ត្រូវបាន​តុលាការ​កំពូល​ម៉ាឡេស៊ី​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ។



នៅ​ថ្ងៃ​ពុធ​ទី០១ខែមេសា​នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ច្រាល​នូវ​ញ្ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ដើម្បី​លើកលែងទោស​មេដឹកនាំ​បក្សប្រឆាំង​ដែល​កំពុង​តែមាន​ប្រ​ប្រិយភាព​លោក​អាន់​វើ​រ​អ៊ី​ប្រា​ហិម​ក្រោយ​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំ​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ។

កាលពី​ថ្ងៃទី១០ខែកុម្ភៈ​កន្លងទៅនេះ​មេបក្ស​ប្រឆាំង​ម៉ាឡេស៊ី​លោក​អាន់​វើ​រ​អ៊ី​ប្រា​ហិម​ត្រូវបាន​តុលាការ​កំពូល​សម្រេចកា​ត់​ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល៥ឆ្នាំ​ពីបទ​រួមភេទ​ជាមួយនឹង​ជំនួយការ​ប្រុស​របស់លោក។យ៉ាងណាក៏ដោយ​សេចក្តីសម្រេច​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​យុត្តិធម៌​ពិតប្រាកដ​ពោលគឺ​ករណីនេះ​ត្រូវបាន​គេ​ជឿជាក់ថា​រឿងនេះ​ជា​រឿង​នយោបាយ ជាប់​ពាក់​ព​ន្ធ័​ជាមួយនឹង​រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន។

ជាមួយគ្នានេះ​ដើម្បី​ប្រឆាំង​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ​ក្រុមគ្រួសារ​របស់លោក​អាន់​វើ​រអា​ប្រា​ហិម​បាន​ដឹកនាំ​ក្បួន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​និង​ដាក់​ញ្ញត្តិ​ទៅកាន់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ផងដែរ។យ៉ាងណាក៏ដោយ​យុទ្ធនាការ​ទាំងពីរ​នេះ​មិនបាន​ជោគជ័យ​នោះទេ​ពោលគឺ​លោក​អាន់​វើ​រ​ត្រូវតែ​រស់នៅក្នុង​ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ដូចដែល​បានកំណត់​ដដែល។

ទាក់ទិន​នឹង​ការកាត់ទោស​មេបក្ស​ប្រឆាំង​រូប​នេះដែរ​ត្រូវបាន​អ្នកវិភាគ​ចាត់ទុកថា​គឺជា​រឿង​នយោបាយ​ច្រើនជាង​ការប្រព្រឹត្ត​បទល្មើស។ក្នុង​នោះគេ​បាន​លើកឡើងថា​លោក អាន់​វើ​រ គឺជា​មេបក្ស​ប្រឆាំង​ដែលមាន​ប្រជាប្រិយភាព​ច្រើនជាងគេ​នៅ​ម៉ាឡេស៊ី។ ជាពិសេស​នោះ លោក​គឺជា​ប្រធាន​របស់​គណបក្ស​បី​ដែល​បាន​ចង​សម្ព​ន្ធ័​នឹង​គ្នា​ដែល​ធា្ល​ប់ទ​ទួលបាន​សម្លេង​ការគាំទ្រ​ភាគច្រើន ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំ២០១៣ ដែល​សម្លេងគាំទ្រ​នេះ​ជា​ឧបសគ្គ របស់​រដ្ឋាភិបាល​សហ​ព​ន្ធ័ ដែល​បាន​ចាក់​ឬ​ស​តាំងពី​យូរ​មកហើយ៕







© រក្សាសិទ្ធិដោយ thmeythmey.com