ជាតិ
លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​កូតា​ន់ លេង​បាល់ទះ និង​ភ្លក់​ស្រា​ពាង​ជនជាតិដើម​ភាគតិច
05, Apr 2015 , 3:49 pm        
រូបភាព
មណ្ឌល​គី​រី៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ កូតា​ន់ (Jean-François Cautain) លេង​បាល់ទះ​ជាមួយ​ប្រជា​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ស្រែ​ធំ។ ទន្ទឹមនឹងនេះ​លោក ក៏បាន​សរសើរ​រស់ជាតិ​ស្រា​ពាង​របស់​ជនជាតិដើម​ភាគតិច​ថា «ខ្លាំង»ផងដែរ។ សហភាព​អឺរ៉ុប​ចុះ​ជួប​ប្រជា​ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី រយៈពេល៤ថ្ងៃ ដើម្បី​ចង់ដឹង​ពី​បញ្ហា​ប្រឈម​របស់​ពួកគេ។



ក្រោយពី​បាន​ជួប​ជាមួយ​ប្រជា​ជនជាតិដើម​ភាគតិច នៅ​ភូមិ​ស្រែ​ធំ​អស់​រយៈពេល២ម៉ោង ដើម្បី​សួរនាំ​ពី​បញ្ហា​ប្រឈម​ក្នុងការ​រស់នៅ​របស់​ពួកគេ​រួចមក ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ កូតា​ន់ បាន​ចូលរួម​លេង​បាល់ទះ​ជាមួយ​ប្រជាជន​ភាគតិច​ទាំងនោះ​ទាំង​មេឃ​ក្ដៅហែង ដោយ​ទឹកមុខ​រីករាយ។

ក្រៅពី​លេង​បាល់ទះ​ជាមួយ​ជនជាតិដើម​ភាគតិច ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ ក៏បាន​ភ្លក់​រស់ជាតិ​ស្រា​ពាង​របស់​ជនជាតិដើម​ភាគតិច ដោយ​លោក​សរសើរ​ថា៖« មាន​រស់ជាតិ​និង​គុណភាព​ខ្លាំង»។

បន្ទាប់ពី​ចុះ​ជួប​និង​សាកសួរ​បញ្ហា​របស់​ជន​ជាតិ​ដើម​ភាគតិច​រួច លោក ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ កូតា​ន់ សន្យាថា​នឹង​ជួយ​បញ្ហា​ប្រឈម​នានា​របស់​ពួកគេ ជាពិសេស​ការទទួល​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ស្របច្បាប់ របស់​ជនជាតិដើម​ភាគតិច។

គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ហ្ស​ង់ ហ្វ្រ​ង់​ស្វ័​រ កូតា​ន់ នៅ​ខេត្ត​មណ្ឌល​គី​រី មាន​រយៈ៤ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៤ មេសា ដើម្បី​ត្រួតពិនិត្យ​សមិទ្ធផល​សមាជិក​គម្រោង​ដែល​ផ្ដល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​របស់​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​កំពុង​ជួបប្រទះ​កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com