ព័ត៍មានសុខភាព
សុខភាព៖ សំនួរ​ត្រូវ​ចោទសួរ​មុនពេល​អ្នក​ចាប់ផ្តើម​ប្រឡូក​នៅក្នុង​ការរួម​ភេទ
29, May 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ


​ សព្វថ្ងៃនេះ​មនុស្ស​វ័យក្មេង​ជាច្រើន​បាន ជ្រើស​ថា​មិនឱ្យ​មាន ការ​រួមភេទ​រហូតដល់​ពួកគេ មាន​ទំនាក់​ទំនងជា​អចិន្ត្រៃយ៍ ឬ​អាពាហ៍ពិពាហ៍ ។ ពួកគេ​ចង់​ចែករំលែក សេចក្ដីស្រឡាញ់​និង​ខ្លូន​ប្រាណ​របស់​ពួកគេ​ជាមួយ មនុស្ស​ពិសេស​ម្នាក់​ដែល​ពួកគេ បាន​ជ្រើស ជា​ដៃគូ​របស់​ពួកគេ នៅក្នុង ជីវិត។
នេះ​ជា​វិធី​ខ្លះ​ដើម្បី​គិត​ក្នុងការ​សម្រេចចិត្ត ប្រសិនបើ អ្នក​ពិតជា​ត្រៀមខ្លួន​ជាស្រេច ។


តើ​អ្នកមាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ ?

    ប្រសិនបើ អ្នក​មិន​ប្រាកដ មិនត្រូវ​ប្រញាប់​ពេក​ទេ។
    រង់ចាំ​រហូតដល់ អ្នក​ប្រាកដ ។

គិតថា​ហេតុអ្វី​បានជា​អ្នកត្រូវការ​រួមភេទ?

ការរួម​ភេទ អាចជា បទពិសោធ ដ៏​មាន​អានុភាព​ខាង​អារ​ម្មរ​ណ៏។ នេះ​មានន័យ ថា​វា អាចជា អនុ​ភាពជា​វិជ្ជមាន ឬ អវិជ្ជមាន។ ដូច្នេះ គិត ដោយ​ប្រុងប្រយ័ត្ន អំពី ហេតុផល​របស់​អ្នក និង ដៃគូ​របស់​អ្នក​សម្រាប់​ការរួម​ភេទ របស់​អ្នក។ និយាយ​ទៅកាន់ ដៃគូរ របស់​អ្នក អំពី​បញ្ហា​នេះ ។
តើ​អ្នក មាន​អាយុ គ្រប់គ្រាន់​ទេ ?

    អ្នក​ត្រូវ មាន​អារម្មណ៍​ថា ចាស់ទុំ គ្រប់គ្រាន់​ហើយ។
    អ្នក​ត្រូវ​គិតដល់​ច្បាប់​ដើម្បី​ផងដែរ ។

តើ​អ្នក បាន​ត្រៀមខ្លួន ហើយ​ឬ​នៅ?


    តើ​អ្នក បានដឹង គ្រប់គ្រាន់​អំពី​វិធីរ​ការពារ ខ្លួន​អ្នក និង​ដៃគូ​របស់​អ្នក​ពី​ជំងឺ ឬ ការ​មាន​ផ្ទៃពោះ ដែល​មិន​ចង់បាន​ហើយ​ឬ​នៅ?
    តើ​អ្នក​ត្រូវ គិត​អំពី​ការពន្យា​កំណើត ?
    តើ​អ្នក មាន ស្រោមអនាម័យ ?


ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com