សង្គមអន្តរជាតិ​
អន្តរជាតិ
លោកស្រី ហ៊ីល​ឡា​រី ធ្លាប់​យក​សៀវភៅ​វាយ​ក្បាល​លោក ប៊ី​ល​គ្លី​ន​តុ​ន ព្រោះ​រឿង​លួច​មាន​ស្រី
08, Apr 2015 , 8:45 am        
រូបភាព
ដោយ:


ក្នុងអំឡុងពេល​នៃ​រឿងអាស្រូវ​ស្នេហា​លួចលាក់​ជាមួយ នាង MonicaLewinsky អតីត​ប្រធានាធិបតី​អាមេរិក លោក ប៊ី​ល គ្លី​ន​តុ​ន ធ្លាប់​ត្រូវបាន​ភរិយា​របស់លោក គឺ​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន យក​សៀវភៅ​វាយ​ក្បាល​របស់លោក​រហូត​ហូរឈាម​យ៉ាងច្រើន។ នេះ​បើ​យោងតាម លោក Kate Anderson Browerដែលជា​អ្នកកាសែត​នយោបាយ​ម្នាក់ ក្រោយពេល​លោក​បាន​សាកសួរ​អ្នកបំរើ​សេត​វិ​ជាច្រើនរូប ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​អាមេរិក។


បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត New York Post លោក​Brower បាន​សាកសួរ​អ្នកបម្រើ​នៅ​សេត​វិមាន​ពី​រឿងរ៉ាវ​របស់លោក ប៊ី​ល​គ្លី​ន​តុ​ន និង​ភរិយា​របស់គាត់។ អ្នកបម្រើ​រូបនោះ​បាន​ប្រាប់​លោក​ថា នៅ​ថ្ងៃមួយ​គាត់​មានបាន​ចូលទៅ​បោសសម្អាត​បន្ទប់​គេង​របស់លោក គ្លី​ន​តុ​ន និង​ភរិយា​ហើយ​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារតែ​គ្រែ​ដេក​របស់​អ្នក​ទាំងពីរ គ្របដណ្តប់​ទៅដោយ​ឈាម។

ឈាម​នេះ​គឺជា​ឈាម​របស់លោក​ប៊ី​ល​គ្លី​ន​តុ​ន ហើយ​លោក​ក៏បាន​ប្រកាស​ជា​សាធារណៈ​ថា​ឈាម​នេះ​គឺ​ដោយសារតែ​លោក​បាន​បុក​ជាមួយ​ទ្វារ​បន្ទប់ទឹក​ដែល​នៅក្នុង​ពាក់​កណ្តាលយប់។ប៉ុន្តែ​បុគ្គលិក​សេត​វិមាន​ម្នាក់ទៀត បាន​ប្រាប់​និពន្ធ​Browerថា យើង​ប្រាកដ​ណាស់​ថា លោកស្រី ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​បាន​ប្រើ​សៀវភៅ​មួយ វាយ​ក្បាល​របស់​ប្ដី​គាត់។ លោក Brower បាន​ឲ្យ​ដឹង​ទៀតថា យ៉ាងហោចណាស់ មាន​សៀវភៅ​ប្រហែល ២០ ក្បាល នៅលើ​តុ​ក្បែរ​គ្រែ ដែល​ងាយស្រួល​ឲ្យ​ភរិយា​របស់គាត់​ទាញយក។

សូមបញ្ជាក់ថា អ្នកកាសែត​នយោបាយ​នៃ​កាសែត​New York Post លោក​Brower បាន​សម្ភាសន៍​អតីត​បុគ្គលិក​សេត​វិមាន​ជាង ១០០ នាក់​ក៏ដូចជា​អតីត​ស្ត្រី​ទីមួយ​របស់​ប្រធានាធិបតី​អាមេរិក​ពីររូប គឺ​លោកស្រី Laura លោកស្រី Barbara Bush និង​លោកស្រី Rosalynn Carter ផងដែរ ដើម្បី​សាកសួរ​ពី​រឿងរ៉ាវ​ផ្ទាល់ខ្លួន របស់​ប្រធានាធិបតី​អាមេរិក​ជាច្រើនរូប៕


© រក្សាសិទ្ធិដោយ thmeythmey.com