ជាតិ
អ្នក​កើត​ឆ្នាំមមែ ចន្លោះ​ពី​អាយុ ៦-៨០ឆ្នាំ នឹង​ក្លាយទៅជា​មនុស្ស​បែបណា?
16, Apr 2015 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
ពី​អាយុ ៦-៨០ឆ្នាំ៖ បុរស​អាយុ ៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥, ៨០ ឆ្នាំ និង​ស្ត្រី​អាយុ ៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៥៩, ៥៦, ៦១, ៦៨, ៧៣, ៨០ ឆ្នាំ ទំនាយ​ថា ជា​ឆ្នាំ​នាំមក​នូវ​ជោគ​លាភ​សក្ការៈ គិត​ប្រកបការងារអ្វីៗតែងតែបាន​សម្រេច​ដូច​សេចក្តីប្រាថ្នា​គ្រប់ប្រការ ដែល​អាច​ចែកចេញ​បាន​ដូចជា៖



ទី១ ជោគ​លាភ៖ នឹង​បានទ្រព្យ​សម្បត្តិ លុយកាក់​មាសប្រាក់ និង​វត្ថុ​មានតម្លៃ​គ្រឿង​ប្រដាប់​លម្អ​គេហដ្ឋាន​ដីធ្លី ឬ​បាន​ឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់​រង្វាន់ផ្សេងៗទៀត។

ទី២ កិត្តិយស៖ ការសិក្សា​នឹង​បាន​ប្រឡង​ជាប់​ដូច​សេចក្តីប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ បើ​មាន​ការងារ​ធ្វើ​ស្រាប់​ហើយនឹង​បាន​ឡើងកាន់​មុខតំណែង​ខ្ពស់​ឡើង។

ទី៣ កេរ្តិ៍ឈ្មោះ៖ នឹង​បានទទួល​សេចក្តី​និយម​រាប់អាន​លើ​កត​ម្កើ​ន​មុខមាត់ ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុងផ្ទះ​ជាទី​ពេញចិត្ត​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង៕

និង​ទី៤សេចក្តីសុខ៖ នឹង​បាន​ជួបប្រទះ​តែ​នឹង​សេចក្តីស្នេហា​ដ៏​បរិ​សុ​ទ្ឋ ឯ​អ្នក​ដែលមាន​គូគ្រង​ហើយ នឹងមាន​បុត្រ​ជាទី​ស្រឡាញ់​ពេញចិត្ត សេចក្តីសុខ​នឹង​កើន​ទ្វេ​ឡើង​ថែមទៀត។

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)



© រក្សាសិទ្ធិដោយ thmeythmey.com